កិច្ចប្រជុំសាមញ្ញលេីកទី៥៧​ របស់ក្រុមប្រឹក្សាខេត្តសៀមរាប​ អាណត្តិទី២


ព្រឹកថ្ងៃព្រហស្បត្តិ៍​ ៣កេីត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី០៧​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ឯកឧត្តម​ អឹង​ ហឿន​ ប្រធានក្រុមប្រឹក្សាខេត្ត​សៀមរាប និងលោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី៥៧​ របស់ក្រុមប្រឹក្សាខេត្តសៀមរាប​ អាណត្តិទី២​ នៅសាលប្រជុំធំសាលាខេត្ត​ ដោយមានការចូលរួមពី​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ ម៉ូត​ លីណា​ តំណាងអគ្គនាយកអាជ្ញាធរអប្សារា​ លោកនាយក​ នាយករងរដ្ឋបាលខេត្ត​ លោកនាយក​ នាកយករង​ ទីចាត់ការ​ អង្គភាព​ ចំណុះសាលាខេត្ត​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ មន្ទីរ-អង្គភាព​ ជុំវិញខេត្ត​ កងកំលាំងប្រដាប់អាវុធខេត្ត​ លោកអភិបាលក្រុងសៀមរាប​ និងក្រុមការងារលេខាធិការដ្ឋានលេខាក្រុមប្រឹក្សា​ សរុបចំនួន​ ៦៩រូប។

កិច្ចប្រជុំនេះ​ ផ្តោតលេីរបៀបវារៈដូចខាងក្រោម​ ៖
១-ពិនិត្យ​ និងអនុម័តលេីសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៥៦​ របស់ក្រុមប្រឹក្សាខេត្ត​ អាណត្តិទី២​ កាលពីថ្ងៃទី១១​ ខែ​ មករា​ ឆ្នាំ២០១៩។
២-ពិនិត្យ​ ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា​ ឆ្នាំ២០១៩​ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប។
៣-ពិនិត្យ​ ពិភាក្សា​ និងផ្តល់យោល់លេីការរៀបចំសន្និបាត​ បូកសរុបលទ្ធផលអនុវត្តការងារប្រចាំឆ្នាំ២០១៨​ និងលេីកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩​ របស់រដ្ឋបាលខេត្ត​សៀមរាប។
៤-ពិនិត្យ​ ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផល​ នៃការរៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់​ របស់ក្រុមប្រឹក្សាខេត្តសៀមរាប​ អាណត្តិទី២​ ឆ្នាំ២០១៨។

កិច្ចប្រជុំនេះក៏បានពិភាក្សាលេីចំណុចមួយចំនួនដូចជា​​ អំពីគម្រោងធ្វេីផ្លូវ​ របស់មន្ទីរអភិវឌ្ឍន៍ជនបទ​ អំពីរបបរាយការណ៍របាយការណ៍របស់មន្ទីរ​ អង្គភាព​ បញ្ហាការងារ​ ចរាចរណ៍​ សណ្តាប់ធ្នាប់សាធារណៈ​ សំខាន់គំនូសសញ្ញាចរាចរណ៍នៅតាមដងផ្លូវ​ ភ្លេីងស្តុប​ ព្រមទាំងបញ្ហារថយន្តដឹកដី​ ដឹកខ្សាច់​ ចូលក្នុងក្រុង​ និងការដ្ឋានសំណង់​ រួមទាំងភាពអណាធិបតេយ្យតូបលក់ដូរនៅជុំវិញរបងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ និងផ្សាររាត្រីនៅតំបន់អង្គរឃ្យុងយូរ។ ក្នុងនោះដែរ​ លោក​ ពិន​ ប្រាកដ​ ក៏បានគូសបញ្ជាក់ដែរថា​ បញ្ហាការរំលោភដី​ ចំណីផ្លូវនេះ​ អាជ្ញាធរខេត្ត​ បានមានចំណាត់ការ​ និងចាត់វិធានការដល់អាជ្ញាធរក្រុង​ ធ្វេីការអនុវត្តចំពោះសំណង់អាណាធិបតេយ្យ​ ដែលបានយកដីចំណីផ្លូវ​ និងដីរបស់រដ្ឋធ្វេីជាកម្មសិទ្ធិ​ ដែលធ្វេីអោយប៉ះពាល់ដល់ការធ្វេីចរាចរណ៍​ និងសោភណ្ឌភាពក្រុងទៀតផង​ និងធ្វេីអោយប៉ះពាល់ដល់បរិស្ថាន​ ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ។

បន្ទាប់ពីអង្គប្រជុំធ្វេីការពិនិត្យ​ ពិភាក្សា​ ព្រមទាំងផ្តល់យោបល់​ ក្នុងកិច្ចប្រជុំនេះរួចមក​ ឯកឧត្តម​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានជម្រុញអោយថ្នាក់ដឹកនាំខេត្ត​ មន្ទីរ​ អង្គភាព​ ក្រុង​ ស្រុក​ សំដៅឆ្ពោះទៅរកមូលដ្ឋានបម្រេីប្រជាពលរដ្ឋអោយបានល្អបំផុត​ កែលម្អភាពអសកម្មនានា​ និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់​ ហេីយត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាការរំលោភយកដីចំណីផ្លូវ​ និងដីចិញ្ចេីមផ្លូវនៅក្នុងក្រុង​ និងបញ្ហាផ្សាររាត្រីតំបន់អង្គរឃ្យុងយូរ៕