រដ្ឋបាលខេត្តកណ្ដាលបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល


នារសៀលថ្ងៃទី០៨ ​ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកណ្ដាលបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ប្រចាំខែមករា ឆ្នាំ២០១៩ ​ដែលកិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្ដាប់នូវរបាយការណ៍ប្រចាំខែមករា ស្ដីពីការបង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងសីុសងគ្រប់ប្រភេទ គ្រោះថ្នាក់ចរាចរណ៍និងបទល្មើសគ្រប់ប្រភេទ និងការអនុវត្តវិធានការបន្ត ទប់ស្កាត់បទល្មើសនានា និងបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងបានផ្ដោតលើបញ្ហាការពារសន្តិសុខ សុវត្ថិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុងពិធី ពិសារអាហារ និងកំសាន្តសប្បាយជាមួយកម្មករនិយោជិត អបអរសាទរខួបលើកទី១៣៣ ទិវាពលកម្មអន្តរជាតិ​១ឧសភា ឆ្នាំ២០១៩ នៅក្រុមហ៊ុនយីដា នៅស្រុកកៀនស្វាយ ។