ថ្លែងក្នុងកម្មវិធីសំឡេងការពិត ដើម្បីប្រជាជន ឯកឧត្តមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពូជា បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ គឺកសាងរដ្ឋបាលស្អាតស្អំ។
ឯកឧត្តម ឈឹម ផលវរុណ ទទួលស្គាល់ថា យើងមិនអាចកសាងសង្គមស្អាតស្អំបាន១០០ភាគ១០០បានទេ ប៉ុន្ដែសង្គមដែលស្អាតស្អំមួយ មានដែលមនុស្សប្រព្រឹត្តិខុសត្រូវតែទទូលទោស និងរឹបអូស។
ប៉ុន្ដែការអនុវត្តច្បាប់ទៅលើបុគ្គលដែលជាមន្ត្រីរដ្ឋ អាជ្ញាធរដែលឃុបខិតជាមួយឈ្មួញទុច្ចរិត ឬបុគ្គលទុច្ចរិត យើងអនុវត្តច្បាប់ទៅ នោះជាយុត្តិធម៌ ជាគំរូមន្ត្រីរដ្ឋ មន្ត្រីអាជ្ញាធរ ហើយគាត់នឹងសប្បាយចិត្ត គាត់មានកម្លាំងចិត្ត បម្រើរាស្ត្រតទៅទៀត។
https://www.facebook.com/7makaraYouth/videos/597529220672029/