ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្តាល៖ ណែនាំអោយរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ


ក្រុមប្រឹក្សាខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះបានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥៧ អណត្តិទី២ ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាលដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកសមាជិក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរនានាជុំវិញខេត្ត។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បីត្រួតពិនិត្យអំពីសកម្មភាពការងារអនុវត្តពីខែមករាកន្លងមក ថាតើនៅមានចំណុចខ្វះខាតនិងប្រឈមបញ្ហាអ្វីខ្លះ​ដែលត្រូវរួមគ្នាគិតនិងរួមគ្នាដោះស្រាយ។
របៀបវារះដែលលើកយកមកប្រជុំនាពេលនេះមានចំនួន១០ចំណុចដែលបាន បង្ហាញក្នុងសេចក្តីព្រាងរបាយការណ៍
អំពីវឌ្ឍនភាពការងារ សំរាប់ខែមករា របស់រដ្ឋបាលខេត្ត និងទិសដៅអនុវត្តសំរាប់ខែកុម្ភះបន្តទៀត។ មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តម នួន ផា បានសំណូមពរអង្គប្រជុំពិនិត្យពិភក្សាផ្តល់យោបល់បន្ថែមនូវរបៀបវារះដ៍សំខាន់នេះដើម្បីផ្តល់ធាតុចូលអោយបានច្រើនមុនអនុមត័ដាក់ចូលផែនការសំរាប់យកទៅអនុ

វត្តខែក្រោយទៀត។ ឯកឧត្តមក៏បានស្នើដែលរដ្ឋបាលក្រុងតាខ្មៅត្រូវជំរុញដល់ក្រុមហ៊ុនប្រមូលសំរាមពង្រឹងការងារប្រមូលសំរាមឡើងវិញផងដែរដើម្បីសោភ័ណ្ឌភាពទីក្រុង។