ថ្ងៃទី ១៨កុម្ភៈឆ្នាំ២០១៩នេះ
ឯកឧត្ដម បណ្ឌិតអុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួប ឯកឧត្ដម HORINOUCHI HIDEHISA
ឯកអគ្គរាជទូត ជប៉ុន ដែលបាន មកជូនដំណឹង ផ្លូវការ អំពីប្រព័ន្ធ ថ្មី របស់ជប៉ុន ក្នុងការទទួល ពលករកម្ពុជា ឲ្យទៅធ្វើការ នៅ ជប៉ុន ជាលក្ខណៈពលករ ពេញសិទ្ធិ មិនមែន ជាកម្មសិក្សាការី ដូច មុនទៀតទេ។
ភាគីជប៉ុន ស្វាគមន៍ ឯកឧត្ដមបណ្ឌិត អុិតសំហេង នឹងទៅ ជប៉ុន នាសប្ដាហ៍ទី៣ខែមិនា ដេីម្បី ចុះកិច្ចព្រមព្រៀង អនុវត្តន៍ ប្រព័ន្ធថ្មីនេះ។
ប្រព័ន្ធថ្មីនេះ ត្រូវអនុវត្តន៍ ចាប់ពី ខែមេសា ឆ្នាំ២០១៩តទៅ ។ ភាគីជប៉ុនសង្ឃឹមថានឹងអាច ផ្ដល់ ការងារ បន្ថែម ជូន ពលករកម្ពុជា។
បច្ចុប្បន្ន យើងមាន ៩១០០នាក់ កំពុងធ្វើការនៅជប៉ុន ដែលមានប្រាក់ឈ្នួល ជា មធ្យម ១៥០០ដុល្លារក្នុងមួយខែ ។
ឯកឧត្ដមបណ្ឌិតអុិត សំហេង វាយតម្លៃ ល្អ ចំពោះ ប្រព័ន្ធថ្មីនេះ ចាត់ទុកជាជំហានថ្មីមួយទៀតនៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវៀងប្រទេសទាំងពីរកម្ពុជា ជប៉ុន។
ឯកឧត្ដម បណ្ឌិតអុិត សំហេង បានទទួលជួប ឯកឧត្ដម HORINOUCHI HIDEHISA ឯកអគ្គរាជទូត ជប៉ុន ដែលបាន មកជូនដំណឹង ផ្លូវការ អំពីប្រព័ន្ធថ្មី របស់ជប៉ុន ក្នុងការទទួល ពលករកម្ពុជា ឲ្យទៅធ្វើការ នៅ ជប៉ុន
