កិច្ចប្រជុំពិភាក្សាស្វែងយល់ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៣ នៃព្រឹទ្ធសភា


នៅព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានជួបប្រជុំជាមួយគណៈប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ដើម្បីចុះ សិក្សាស្វែងយល់ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៣ នៅខេត្តស្ទឹងត្រែង។ ដោយមានសមាសភាពចូលរួមពី សមាជិក សមាជិកា គណៈកម្មការទី៣ នៃព្រឹទ្ធសភា ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ឃុំ សង្កាត់ សរុបចំនួន ៤៨រូប។
ក្នុងជំនួបសវនការការងារនេះ ក្នុងគោលបំណងស្វែងយល់ អំពី ៖
-ការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល ផ្តោតសំខាន់ លើសេវាសាធារណៈ និងលទ្ធផលនៃការអភិវឌ្ឍរបស់ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្ត និងបច្ចុប្បន្នភាព។
-ការងារ និងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការ ដូចជា : ផែនការវិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ បរិស្ថាន និងផ្សេងៗទៀត។
-ការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការពង្រឹងវិស័យនីតិរដ្ឋនៅកម្ពុជា។
-ស្វែងយល់អំពីប្រតិបត្តិការវិស័យឯកជន បញ្ហាប្រឈម និងការគ្រប់គ្រងចលនាសហគមន៍កសិកម្ម។