ក្រសួងបរិស្ថាន សហការជាមួយអង្គការ WWF ផ្តល់ជូនសម្ភារៈល្បាតដល់ក្រុមល្បាតសហគមន៍ ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងដែនជម្រកសត្វព្រៃសំបូរ ក្នុងខេត្តក្រចេះ រួមមានៈ ឧបករណ៍ GPS ចំនួន ៧គ្រឿង ម៉ាស៊ីនថតរូប ៧គ្រឿង ត្រីវិស័យ ចំនួន ៧គ្រឿង សម្ភារៈសង្គ្រោះបន្ទាន់ ចំនួន ៧ ឈុត ដបទឹក ចំនួន ៤៦អង្រឹងមុង ពិលចំនួន ៤៦ ឈុត អាវភ្លៀងចំនួន ៤៦ ឈុត តង់ចំនួន ៤៦ ឈុត និងស្បែកជើងសម្រាប់ដើរល្បាយ ចំនួន ៤៦គូ ផងដែរ។
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការប្រគល់សម្ភារៈល្បាតនាពេលនេះ គឺជាវេទិការមួយបានបង្ហាញឱ្យឃើញពីការចូលរួម និងការសហការគ្នារវាងអ្នកពាក់ព័ន្ឋ និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែល្អ ពង្រឹងការយល់ដឹង និងរកដំណោះស្រាយសមស្របពាក់ព័ន្ឋ នឹងការពារ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ក្នុងតំបន់ទេសភាពព្រៃលិចទឹកជារួម។ ពិធីប្រគល់សម្ភារៈល្បាតដល់ក្រុមល្បាតសហគមន៍ ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងសំបូរ ក្នុងខេត្តក្រចេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ៕