កំពត៖ ក្រុមហ៊ុនជប៉ុនគ្រោងវិនិយោគបឹងកាឡូលំដាប់ផ្កាយ លើទំហំដី ៤ហិកតា នៅភូមិត្រើយកោះខាងលិច សង្កាត់ត្រើយកោះ ក្រុងកំពត។
នៅក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូអ្នកវិនិយោគិនមកពីប្រទេសជប៉ុននៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៩ នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងគាំទ្រលើគម្រោងនេះ ព្រោះនៅពេលខាងមុខ ខេត្តកំពត និងមានការអភិវឌ្ឍន៍ និងចង់ឃើញគម្រោងនេះអនុវត្តឲ្យបានឆាប់ ដើម្បីបម្រើសេចក្តីត្រូវការផ្នែកវិស័យទេសចរណ៌ក្នុងខេត្ត។
តែយ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីទំហំទឹកថវិការបស់ក្រុមហ៊ុនរបស់ជប៉ុនដែលគ្រោងបោះទុនវិយោគ និងចាប់ផ្តើមនៅពេលណានៅឡើយទេ។
បច្ចុប្បន្នខេត្តកំពតកំពុងតែមានភាពរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងនោះនិន្នាការនៃវិស័យលំនៅដ្ឋាន សណ្ឋាគារ និងរមណីដ្ឋានបានកំពុងផ្លាស់ប្តូរគួរអោយកត់សម្គាល់ពោលទាំងតម្រូវការ និងស្តង់ដារនៃការរស់នៅមានលក្ខណៈកាន់តែប្រសើរឡើង។
បន្ថែមពីនេះ ខេត្តកំពតដែលជាខេត្តជាប់មាត់សមុទ្រមួយនេះ មានតំបន់ទេសចរណ៍ដែលជាទីផ្សារដ៏ធំមួយដែលបានជួយជម្រុញដល់កំណើនវិស័យអចលនទ្រព្យ និងអ្នកវិយោគជាតិ និងអន្តរជាតិកំដោយពួកគេបាននឹងកំពុងសំឡឹងមើលឪកាសវិនិយោគលើវិស័យផ្សេងៗផងដែរ។ នៅពេលដែលចំនួនអ្នកទេសចរណ៍កើនឡើងធ្វើឲ្យការវិនិយោគលើវិស័យបដិសណ្ឋារកិច្ចមានការកើនឡើងផងដែរ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា កាលពីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ ១១,៧៣៨នាក់ ក្នុងខេត្តកំពតកាលពីកន្លកមកថ្មីៗនេះ បានបានឪ្យដឹងថា ខេត្តកំពត អនាគតដ៏ខ្លីខាងមុខនេះនឹងក្លាយទៅជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំង នឹងអាចទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមទៀត ស្របពេលដែលពេលនេះ រាជរដ្ឋាភិបាលបានននឹងកំពុងមានការពង្រីកផ្លូវជាតិលេខ៣ ការមានកំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជាច្រើនទៀត៕