អាជ្ញាធរខេត្តព្រះវិហារ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បើកយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ និងលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោករួមជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីផ្សព្វផ្សាយ និងបើកយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ពិធីនេះប្រព្រឹត្តិទៅនៅក្នុងបរិវេណមណ្ឌលកីឡដ្ឋានខេត្តព្រះវិហារ និងរៀបចំដង្ហែរផ្សព្វផ្សាយក្នុងក្រុងព្រះវិហារ ដែលមានការចូលរួមពីសមាគមន៍អ្នករត់ម៉ូតូឌុប លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្អូនៗយុវជនសសយក យុវជនកាយារិទ្ធិ យុវជនកាកបាទក្រហម និងគរុសិស្សយ៉ាងច្រើនកុះករ។