លោកមេធាវី គី តិច៖ សម្តេចតេជោ ហ៊ុន សែន លះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ


លោកមេធាវី គី តិច ប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលះបង់គ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាជួយដល់ ប្រជាពលរដ្ឋខ្មែរ ដោយថ្មីៗនេះ សម្តេចបានសម្រេចចិត្តបង្កើតក្រុមមេធាវីស្ម័គ្រចិត្ត ដើម្បីជូនដល់ស្ត្រីក្រីក្រនៅទូទាំងប្រទេស បែរជាក្រុមប្រឆាំងផ្គាប់មុខនាំគ្នាប្រឆាំងមិនគិតពីសុខទុក្ខ របស់ប្រជាពលរដ្ឋកម្ពុជាទៅវិញ។

ការលើកឡើងរបស់ប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានធ្វើឡើងនៅថ្ងៃទី០៥​ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបាន អញ្ជើញបើកកិច្ចប្រជុំលើកដំបូងរបស់ «ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ សែន» នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកេធាវិ គី តិច បានថ្លែងឲ្យដឹងថា មូលហេតុដែលបង្កើតក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ សែន គឺសម្តេចតេជោ បានគិតយ៉ាងល្អិតល្អន់ក្នុងកិច្ចការជួយ ដល់ស្ត្រីដែលមានជីវភាពក្រីក្រ ជាពិសេសដែលមិនមានសិទ្ធិពេញលេញ ពុំមានការការពារសិទ្ធិរបស់គាត់តាមផ្លូវច្បាប់ ទាំងទណ្ឌិតដែល នៅក្នុងពន្ធនាគារ ទាំងជនត្រូវចោទដែលបានឃុំខ្លួនបណ្តុះអាសន្ននៅក្នុងពន្ធនាគារ ទាំងនៅខាងក្រៅដែលពុំមានការទទួលការ ការពារតាមផ្លូវច្បាប់ ដូច្នេះហើយសម្តេចតេជោ ហ៊ុន សែន នៅក្នុងវេទិការជាមួយក្រសួងកិច្ចការនារី លោកបានគិតគូរថា គោលបំណងរបស់សម្តេច គឺចង់បង្កើតក្រុមមេធាវី របស់សម្តេចមួយ ដើម្បីទទួលបន្ទុកជួយសម្តេចក្នុងការជួយទៅដល់ស្ត្រីក្រី មិនសំដៅទៅលើស្ត្រីដែលមានធនធាននោះទេ។

លោកេធាវីគី តិច បានបញ្ជាក់ថា មូលហេតុដែលសម្តេចតេជោ ហ៊ុន សែន បង្កើតក្រុមមេធាវីស្ម័គ្រចិត្តនេះឡើង គឺសម្តេចតេជោ បានគិតយ៉ាងល្អិតល្អន់ក្នុងកិច្ចការជួយដល់ស្ត្រីដែលមានជីវភាពក្រីក្រ ជាពិសេសដែលមិនមានសិទ្ធិពេញលេញ ពុំមានការការពារសិទ្ធិរបស់គាត់តាមផ្លូវច្បាប់ ទាំងទណ្ឌិតដែលនៅក្នុងពន្ធនាគារ ទាំងជនត្រូវចោទដែលបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ទាំងនៅខាងក្រៅដែលពុំមានការទទួលការការពារតាមផ្លូវច្បាប់។ ដូច្នេះហើយសម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងវេទិការជាមួយក្រសួងកិច្ចការនារី គឺសម្តេចបានគិតគូរ គឺចង់បង្កើតក្រុមមេធាវីរបស់សម្តេចមួយ ដើម្បីទទួលបន្ទុកជួយសម្តេចក្នុងការជួយទៅដល់ស្ត្រីជាជនក្រី ដែលមិនមានលទ្ធភាពជួលមេធាវី មកការពារខ្លួន។

លោកមេធាវី គី តិច បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន មានមោទនភាព និងផ្តល់ភាពជឿជាក់ខ្លាំងណាស់ចំពោះក្រុមមេធាវី ដោយសម្តេចបានលើកជាប្រសាសន៍ច្រើនដង និងគោលបំណងសំខាន់សម្រាប់ជួយដល់បងប្អូនស្រ្តីដែលមានជីវភាពក្រីក្រ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់អំពីបំណងរបស់សម្តេច ក្នុងការបង្កើត «ក្រុមមេធាវីការពារក្តី» ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្តេច ដើម្បីជួយដល់ជនរងគ្រោះជាស្ត្រីក្រីក្រ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដើម្បីជួយស្រ្តីរងគ្រោះទន់ខ្សោយឱ្យកាន់តែមានប្រសិទ្ធភាព សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងពិចារណាក្នុងការបង្កើត «ក្រុមមេធាវីការពាក្តី» ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់សម្តេចតេជោ ដើម្បីជួយដល់ជនរងគ្រោះដែលជាស្រ្តីក្រីក្រ»