ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍អបអរសាទរពិធីបុណ្យទន្លេលើកទី៥


ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យទន្លេលើកទី៥ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង ខាងមុខនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សហការជាមួយ រដ្ឋបាលខេត្តកំពង់ឆ្នាំង គ្រោងរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍អបអរសាទរពិធីបុណ្យទន្លេលើកទី៥ ក្រោមប្រធានបទ «ទន្លេ៖ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឱ្យ សាធារណជន គូអាពាហ៍ពិពាហ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ សិស្ស-និសិ្សត កម្មករ កម្មាការិនី ព្រះសង្ឃ មន្រ្តីរាជការ ចុះឈ្មោះចូលរួមដាំដើមឈើ អនុស្សាវរីយ៍ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ តាមតំណរភ្ជាប់ខាងក្រោម៖ http://cambodiaecobusiness.org/kh/content/river_festival_2019&embed&tab

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានបញ្ជាក់ថា សម្រាប់អ្នកចុះឈ្មោះចូលរួមតាម Online នឹងទទួលបានលិខិតសរសើរ និងអាវយឺតអនុស្សាវរីយ៍ផងដែរ៕