បារាំងផ្តល់ជំនួយ ជាឥណ្ឌទានប្រមាណ១០០លានដុល្លារ ដល់កម្ពុជា​សម្រាប់ការកែលំអ ពង្រីក និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត


ដោយមានសហប្រត្តិបត្តិការល្អប្រសើររវាង កម្ពុជា-បារាំង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ធាភិបាលកម្ពុជា គំរោងជំនួយជាឥណ្ឌទានរបស់រដ្ឋាភិបាលបារាំង សំរាប់ការកសាងឡើងវិញ នៃហេដ្ឋារចនាសម្ព័ន្ធទឹក ត្រូវបានចុះហត្ថលេខាជាបន្តបន្ទាប់។

ក្នុងនោះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការចុះហត្ថលេខាលើចំនួនថវិកា៧៩លានអឺរ៉ូ រវាងអគ្គបណ្ឌិតសភាឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងតំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។ ដោយឡែក នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ ការចុះហត្ថលេខាបន្តរវាងរដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត ជាមួយភាគី AFD លើកញ្ចប់ថវិកាចំនួន១១,៥លានអឺរ៉ូ ដោយមានការចូលរួមពី លោកស្រីឯកអគ្គរដ្ឋទូតបារាំង អេវ៉ា ង្វៀងប៊ិញ។

គំរោងដូចបានរៀបរាប់ខាងលើ ក៏មានការចូលរួមបដិភាគថវិការបស់រាជរដ្ឋាភិបាលកម្ពជាចំនួន១២,៥លានអឺរ៉ូផងដែរ។ ដូចនេះជាសរុបចំនួន៨៩លានអឺរូ ប្រមាណ១០០លានដុល្លារ។

គំរោងនេះឈ្មោះ WAT4CAM បែងចែកជា៤សកម្មភាព នោះរួមមាន៖

*ទី១៖ ការកែលំអរប្រព័ន្ធធារាសាស្រ្ត និងការធ្វើអនុត្តរភាព
*ទី២៖ ការពង្រឹងពង្រីកការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ
*ទី៣៖ ការគ្រប់គ្រងធនធានទឹកចម្រុះតាមរយៈការប្រព័ន្ធផ្កាយរណប
*ទី៤៖ ការធ្វើទំនើបកម្មកសិកម្ម។

រីឯកិច្ចដំណើរការដេញថ្លៃ និងដំណើរសាងសង់នឹងចាប់ផ្តើមនៅអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ៕