ជំនួបពិភាក្សាការងារ​ រវាងគណៈប្រតិភូខេត្តសុីឈួន​ នៃសាធារណរដ្ឋប្រជាមានិតចិន​ និងរដ្ឋបាលខេត្តសៀមាប​ នៃព្រះរាជាណាចក្រកម្ពុជា​


ថ្ងៃចន្ទ​ ៦កេីត​ ខែផល្គុន​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី​១១​ ខែមីនា​ ឆ្នាំ​២០១៩​ នៅសាលប្រជុំរបស់រដ្ឋបាលខេត្តសៀមរាប​ មានពិធី​ជំនួបពិភាក្សាការងារ​ រវាងគណៈប្រតិភូខេត្តសុីឈួន​ នៃសាធារណរដ្ឋប្រជាមានិតចិន​ និងរដ្ឋបាលខេត្តសៀមាប​ នៃព្រះរាជាណាចក្រកម្ពុជា​ ដឹកនាំដោយ​ លោកជំទាវ​ យូ​ សុភា​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងលោក​ WANG YANG អគ្គនាយកមន្ទីរដឹកជញ្ជូនខេត្តសុីឈួន​ និងមានការចូលរួមពីលោកនាយករដ្ឋបាល​ នាយកទីចាត់ការ​ចំណុះខេត្តសៀមរាប​ ប្រធានមន្ទីរ​ពាក់ព័ន្ធ​ និងគណៈប្រតិភូអមដំណេីរ​ សរុបចំនួន​ ១៦នាក់។

គោលបំណង​នៃ​ជំនួប​ពិភាក្សា​ការងារនេះ​ គឺដេីម្បីបន្តរឹតបន្តឹងចំណងមិត្តភាព​ល្អ​រវាងខេត្តទាំងពីរ​ កិច្ចសហការល្អ​ ការផ្លាស់ប្ដូរ​បទពិសោធន៍​ និងការងារអភិវឌ្ឍន៍នានារវាងខេត្តសៀមរាប​ និងខេត្តសុីឈួន​ ឲ្យមានភាពរីកចំរេីនលេីគ្រប់វិស័យ​ ជាពិសេស​ផ្នែកទេសចេណ៍​ ពាណិជ្ជកម្ម​ វិនិយោគ​ និងគម្រោងផ្ដល់អាហាររូបករណ៍ដល់មន្ត្រីរាជការ​ សិស្ស​ និស្សិត​ ខេត្តសៀមរាប​ នៃព្រះរាជាណាចក្រកម្ពុជា​ឲ្យទៅសិក្សានៅខេត្តសុីឈួន​ នៃសាធារណរដ្ឋប្រជាមានិតចិន​ នាពេលខាងមុខ៕