នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារ ជាមួយលោក Hubert Staberhofer នាយកអង្គការ UNOPS ប្រចាំកម្ពុជា។
លោក Staberhofer បានសម្តែងអំណរគុណ និងការកោតសរសើររបស់ខ្លួន ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាបន្ត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ បន្ទាប់មកលោកបានរៀបរាប់លម្អិតអំពី តួនាទី និងកិច្ចអន្តរាគមន៍សំខាន់ៗ របស់អង្គការ UNOPS ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៅកម្ពុជា និងបណ្តាប្រទេសផ្សេងទៀត និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ នៅពេលអនាគត ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើរសុំការគាំទ្រពីអង្គការ UNOPS ទាក់ទងនឹងបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក សញ្ញាចរាចរណ៍ និងការផលិតស្ពតវីដេអូអំពីការអប់រំ សុវត្ថិភាពអ្នកបើកបរ ព្រមទាំងធនធានសម្រាប់ ពិគ្រោះយោបល់ជាមួយ អ្នកជំនាញបច្ចេកទេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រកបដោយគុណភាព។
ជំនួបពិភាក្សាការងារជាមួយលោក Hubert Staberhofer នាយករបស់អង្គការ UNOPS Meeting with UNOPS Director, Mr. Hubert Staberhofer
