ឯកឧត្តម ឃួង ស្រេង បានទទួលជួបសម្ដែងការគួរសមជាមួយ​ឯកឧត្ដម អេមផាយ គីនដាវង្ស


នាព្រឹកថ្ងៃ​ពុធ​ ០៧រោច​ ខែ​ផល្គុន​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស.២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មីនា​ ឆ្នាំ​២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយ​ឯកឧត្ដម អេមផាយ គីនដាវង្ស ( Amphay KINDA VONG ) ឯកអគ្គរដ្ឋទូត​វិសាមញ្ញា និង​ពេញ​សមត្ថភាព​ថ្មី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ​ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បីពិភាក្សាការងារ និង​ពង្រឹងមិត្តភាពជាមួយរាជធានីភ្នំពេញ ទាំងផ្នែកវិនិយោគ ផ្នែកទេសចរណ៍ និងផ្នែកសន្តិសុខ៕