លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី បានអនុញ្ញាតទទួលជួបក្រុមនិស្សិត របស់អង្គភាពសិទ្ធិមនុស្សអន្តរជាតិ ផ្នែកច្បាប់ចំនួន៥នាក់


នៅទីស្តីការក្រសួងកិច្ចការនារី នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតទទួលជួបក្រុមនិស្សិត របស់អង្គភាពសិទ្ធិមនុស្សអន្តរជាតិ ផ្នែកច្បាប់ចំនួន៥នាក់នៃសាកលវិទ្យាល័យឈីហ្កាហ្គោ តាមរយៈការសហការជាមួយនឹងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលសិទ្ធិមនុស្សប្រចាំកម្ពុជា ក្នុងគោលបំណងសិក្សាស្វែងយល់អំពីស្រ្តីដែលពពោះជំនួសជាសកល អំពីរបៀបការពារសិទ្ធិ និងអត្ថប្រយោជន៍ដ៏ប្រសើរចំពោះការពពោះជំនួសទៅក្នុងគោនយោបាយ ច្បាប់ និងការអនុវត្តនាថ្ងៃអនាគត ។