ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងសង្កាត់ជ្រោយចង្វារ


ព្រឹកថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅភូមិទី២ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ប្រធានយុវជនសង្កាត់ ជំនួយការភូមិ និងក្រុមការងារយុវជនសង្កាត់ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងជម្រុញផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ក្នុងនោះ ឯកឧត្តមប្រធាន ឧបត្ថម្ភអាហារដល់ក្រុមការងារ ឧបត្ថម្ភថវិកាមួយចំនួនដល់ ប្រធានអនុសាខា០៦នាក់ និងបានចេញជាសោហ៊ុយសំរាប់ដឹកបងប្អូនប្រជាពលទៅចុះឈ្មោះផងដែរ។ នៅរសៀលថ្ងៃដដែល ឯកឧត្តម ឡេង ប៊ុតេង
សហការីបាន អញ្ជើញសួរសុខទុក្ខលោក សេង ម៉ាលី សមាជិកក្រុមប្រឹក្សខណ្ឌ ដែលកំពុងមានជម្ងឺសម្រាកព្យាបាលនៅគ្លីនិចឯកជន ក្នុងនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល លោក កែវ សុភារី ក្រុមប្រឹក្សាខណ្ឌ ថវិកា ១២ម៉ឺនរៀល។
ក្រុមការងារក៍បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ឡេងប៊ុនតេង ប្រធានក្រុមការងារចុះជួយសង្កាត់ ជូនស្ត្រីទើបសម្រាលបុត្រមានជីវភាពក្រីក្រ នៅក្រុម១២ ភូមិ១ អំណោយរួមមានៈ ថវិកា អង្ករ មី
សំលៀកបំពាក់ទារក អាវរងារ សារុងកន្សែងពោះគោ ទឹកដោះគោខាប់ ។

15037274_1344283895613726_1925097526705572097_n

15078906_1344283882280394_271850552191219623_n

15107352_1344284125613703_6936612502799391890_n

15109522_1344284205613695_8064368193958701447_n

15181319_1344284018947047_8087714491435256078_n