ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងប្រើប្រាស់រយៈពេល ៣ខែ ក្នុងការបង្វិលសងថ្លៃប័ណ្ណ បើកបរទោចក្រយានយន្តប្រភេទក១ ។ សេចក្តីជួនដំណឹងប្រកាសបង្វិលសងថ្លៃប័ណ្ណនេះ គឺនៅក្រោយសេចក្តីប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល បានសម្រេចមិនអោយមានប័ណ្ណបើកបរម៉ូតូ ដែលមានកម្លាំងចាប់ពី ១២៥CC ចុះក្រោម ។
យោងតាមសេចក្តីជូនដំណឹងការបង្វិលសងថ្លៃប័ណ្ណ បើកបរទោចក្រយានយន្តប្រភេទក១ នឹងចាប់អនុវត្តពីថ្ងៃច័ន្ទក្រោយទី១១ ខែមករា ឆ្នាំ ២០១៦ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៦ នៅតាមបណ្តាទីសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត រៀងរាល់ថ្ងៃនិងម៉ោងធ្វើការ ។ សេចក្តីប្រកាសដដែលបានប្រាប់អោយម្ចាស់ប័ណ្ណទោចក្រ យានយន្តយកប័ណ្ណច្បាប់ដើម ដែលមានសុពលភាព មកប្រគល់ជូនមន្ទីរសាធារណការវិញ ដើម្បីប្តូរយកប្រាក់វិញ ដូចមានការកំណត់… និងចំណែកអ្នកដែលបានកក់ប្រាក់ធ្វើប័ណ្ណបើកបរ ត្រូវយកបង្កាន់ដៃច្បាប់ដើមទទួលប្រាក់កក់មកប្រគល់ជូនវិញ ដើម្បីទទួលថវិកាបង្វិលសងវិញ ។