ដើម្បីកាត់បន្ថយការចំណាយ និងពេលវេលាធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សា នៅទីក្រុងក្វាងជូធំ (062)នោះ នៅថៃ្ងអាទិត្យទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ក្រុមការងារស្ថានទូតកម្ពុជា ដឹកនាំដោយឯកឧត្តម ឡុង ឌីម៉ង់ បានសហការជាមួយសមាគមកម្ពុជាឆុនណាំក្វាងជូ បានចុះផ្តល់សេវាបន្ដ សុពលភាពលិខិតឆ្លងដែនជូនដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ បានចំនួន ២០១នាក់។
ស្ថានឯកអគ្គរាជទូតកម្ពុជារីករាយ និងបន្ដអនុវត្តបេសកកម្មបន្ថែមទៀតឲ្យអស់ពីលទ្ធភាព ក្នុងស្មារតីចូលរួមអនុវត្តន៍កំណែទម្រង់សុីជម្រៅ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េ ។
ឯកឧត្តម ឡុង ឌីម៉ង់ បានចុះផ្តល់សេវាបន្ដ សុពលភាពលិខិតឆ្លងដែនឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ
