គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាជាមូលដ្ឋានលើការរៀបចំMaster Plan របស់ក្រុមហ៊ុន SCE


នាព្រឹកថ្ងៃច័ន្ទ ៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃ ២១.០៤.២០១៩ វេលាម៉ោង៩ ព្រឹក
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក. អមដំណើរដោយ ឯកឧត្តមបណ្ឌិត ប៉ែន សុផល អគ្គលេខាធិការ គ.អ.ឆ.ក. ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការ ឯកឧត្តម យន់ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក យ៉េន ស្រន់ ប្រធានក្រុមហ៊ុន SCE ,និងក្រុមការងារ គ.អ.ឆ.ក. ប្រជុំពិភាក្សាជាមូលដ្ឋានលើការរៀបចំ
Master Plan របស់ក្រុមហ៊ុន SCE ដែលមាន៖
១- ការរៀបចំប្រពន្ធ័បណ្តាញលូ រំដោះទឹកសំអុយ
២- ការងារត្រៀមរៀបចំ ស្ថានីយបូមបន្ថែម
៣- ការងារត្រៀមរៀបចំ ទីតាំងអាងចំរោះ
៤- ការងាររៀបចំ ផ្លូវបេតុងតាមបណ្តោយឆ្នេរ
៥ – ការធ្វើLand Scape ពាក់ព័ន្ធរចនាសម្ព័ន និងផ្លូវដើរកំសា