រាជធានីភ្នំពេញ ៖ កិច្ចប្រជុំរវាងក្រសួង អប់រំ យុវជន និងកីឡា ជាមួយអង្គភាពប្រឆាំងអំពើពុករលួយនាពេលនេះប្រារព្ធឡើងក្នុងគោលបំណងដកស្រង់បទពិសោធន៍ពីយន្តការ តួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលអង្គភាពប្រឆាំងអំពើពុករលួយបានអនុវត្ត៥ឆ្នាំកន្លង។
កិច្ចប្រជុំនាពេលនេះ ត្រូវបានដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដមបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ពី នាថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា៕