មជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាប់ពិភពលោកថ្មីមួយ នៅខេត្តព្រះសីហនុ នឹងបញ្ចប់ការសាង សង់នៅឆ្នាំ២០២៣


មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក របស់ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប ជា គម្រោងមួយ ដែលនឹងផ្លាស់ប្ដូរ មុខមាត់ខេត្ត ព្រះសីហនុ នឹងបញ្ចប់ការសាងសង់ នៅឆ្នាំ ២០២៣ខាងមុខ។ ការលើកឡើងនេះ នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោង អគារ​​ពហុមុខងារ ព្រីនស៍ ធាន ស៊ីវ៉ាន កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០១៩ លោក ឈីវ គួរស៊ីង ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបញ្ជាក់ ថា គម្រោងនេះ ជាគម្រោងសណ្ឋាគារលំដាប់ផ្កាយ ប្រាំចំនួនមួយ និងខុនដូ បែបសណ្ឋាគារ ផ្កាយប្រាំចំនួនពីរ អាផាតម៉ិន ផ្សារទំនើប និងកាស៊ីណូ ត្រូវបានសាងសង់ រណ្តៅគ្រឹះ រួចរាល់ នឹងឈានចូលដល់ដំណាក់កាលសាងសង់ នៃគម្រោងពហុមុខងាររបស់ខ្លួន ដោយគម្រោង នេះ ត្រូវបានរំពឹងថា នឹងសាងសង់រួចរាល់ នៅខែមីនា ឆ្នាំ ២០២៣។ លោកបន្តថា ពិធីបើក ការ​​ដ្ឋានសាងសង់ ជាផ្លូវការ នៃ គម្រោងពហុមុខងារ ព្រីនស៍ ធានស៊ីវ៉ាននេះ មិនត្រឹមតែ បង្ហាញពីភាពចម្រុងចម្រើន នាពេលអនាគត ប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិម្មិតសញ្ញានៃការពង្រីក យុទ្ធសាស្ដ្ររបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេតគ្រុប នៅក្នុងខេត្ត ព្រះសីហនុ ក៏ដូចជាការ បោះ​ជំហ៊ាន កាន់តែជិតក្នុងការរស់នៅតាមឆ្នេរសមុទ្រសម័យថ្មី។ លោកបានបន្ថែមថា បន្ទាប់ ពី​បានធ្វើការសិក្សា និងដាក់ចេញនូវផែនការយ៉ាងល្អិតល្អន់ កាលពីឆ្នាំ២០១៨កន្លងមក នេះ ក្រុ មហ៊ុ នព្រីនស៍ រៀល អ៊ី ស្ទេ ត (ខេម បូ ឌា) គ្រុប បានជ្រើសរើសយកតំបន់ឆ្នេរ សមុទ្រ ដែលមានទីតាំង ស្ថិតនៅ ភូមិ៣ សង្កាត់ លេខ ៣ ក្រុង ព្រះសីហនុ ដែលជាទីក្រុង កំពង់ផែ សមុទ្រ ធំជាងគេរបស់ប្រទេសកម្ពុជា ដែលធ្លាប់ជារមណីយដ្ឋានឯកជន សម្រាប់ រាជវង្សានុ​វង្ស យកមកអភិវឌ្ឍន៍ គម្រោងរបស់ខ្លួនឱ្យក្លាយជាតំបន់វិស្សមកាល ឆ្នេរសមុទ្រ លំដាប់ ពិភព​លោក ។ ជាមួយនឹងការកសាង «ខ្សែក្រវាត់ ផ្លូវ មួយ» និងការបណ្តាក់ទុនអន្តរជាតិ ជាច្រើន ទីក្រុង ព្រះសីហនុ បានផ្លាស់ប្តូរមុខមាត់ថ្មី តាមរយៈការអភិវឌ្ឍ ទៅជាទីក្រុងអន្ដរជាតិ ដែល មានឆ្នេរខ្សាច់ ដ៏ស្រស់ស្អាត ។ សណ្ឋាគារ លំដាប់ផ្កាយមជ្ឈមណ្ឌល ទិញទំនិញតំបន់កម្សាន្ត លំដាប់កំពូលភោជនីយដ្ឋាន អាហារល្បីៗ។ល។ បានប្រមូលផ្តុំ នៅទីក្រុងមួយនេះ ដែលធ្វើ​ឱ្យទីក្រុងនេះ ក្លាយជាគោលដៅទេសចរណ៍ ដ៏ពេញនិយម នៅតំបន់អាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ថា ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេតគ្រុប បច្ចុប្បន្ន មានដីបម្រុងជាង៨០០​ហិកតា នៅកម្ពុជា ស្មើនឹងគម្រោងអភិវឌ្ឍន៍សរុបជាង១០លាន ម៉ែត្រការ៉េ ។ ក្រៅពីទីក្រុង ភ្នំពេញ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ី ស្ទេត គ្រុប កំពុងពង្រីកគម្រោងអភិវឌ្ឍន៍របស់ខ្លួន ទៅកាន់ ខេត្ត ក្រុង សំ ខាន់ ៗ ដូចជា ខេត្ត ព្រះសីហនុ និង ខេត្តសៀមរាប ៕