សេចក្ដីជូនដំណឹង ទីស្នាក់ការសាលាខណ្ឌចំការមន ប្ដូរទៅជាទីស្នាក់ការរបស់សាលាខណ្ឌបឹងកេងកង


រាជធានីភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ឱ្យបានជ្រាបថា៖ ដោយបច្ចុប្បន្នភូមិសាស្ត្រខណ្ឌចំការមនត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យបំបែកជា ០២ ខណ្ឌគឺ
* ខណ្ឌចំការមន មានចំនួន ០៥សង្កាត់គឺ៖
-ទន្លេបាសាក់
-ទួលទំពូងទី២
-ទួលទំពូងទី១
-បឹងត្របែក
-ផ្សារដើមថ្កូវ

* ខណ្ឌបឹងកេងកង មានសង្កាត់ចំនួន០៧គឺ៖
-សង្កាត់បឹងកេងកងទី១
-បឹងកេងកងទី២
-បឹងកេងកងទី៣
-អូឡាំពិក
-ទួលស្វាយព្រៃទី១
-ទួលស្វាយព្រៃទី២
-ទំនប់ទឹក

ចំពោះទីស្នាក់ការសាលាខណ្ឌចំការមន ដែលស្ថិតនៅ ផ្ទះលេខ ១៦៨ មហាវិថីម៉ៅសេទុង ភូមិ ០១ សង្កាត់បឹងកេងកងទី៣ ត្រូវបានប្ដូរទៅជាទីស្នាក់ការរបស់សាលាខណ្ឌបឹងកេងកងវិញ ។ ចំណែកសាលាខណ្ឌចំការមន ត្រូវបានផ្លាស់ប្ដូរមកទីស្នាក់ការថ្មីជាបណ្ដោះអាសន្នដែលស្ថិតនៅ អគារ Sales Center (ជាប់ស្ថានីយ៍ពន្លត់អគ្គីភ័យកោះពេជ្រ) ក្នុងទីក្រុងកោះពេជ្រ វិថីកោះពេជ្រ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៩ នេះតទៅ។