រាជរដ្ឋាភិបាលបង្ហាញការបេ្តជ្ញាចិត្តប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យអស់នៅកម្ពុជា


រាជរដ្ឋាភិបាលបង្ហាញការបេ្តជ្ញាចិត្តប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យអស់នៅកម្ពុជាដើម្បីធានា ថែរក្សាសុខភាព សន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម។

ប្រមុខរាជរដ្ឋាភិបាលបានបង្ហាញផែនការជាច្រើននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដើម្បីឲ្យមានប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់និងបង្ក្រាបរាល់ការប៉ុនប៉ងលួចលាក់ចរាចរគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ នឹងចូលមកប្រទេសកម្ពុជា។
យោងតាម សារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាអាជ្ញាធរជាតិជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ត្រូវបន្តលើកកម្ពស់ថែមទៀតនូវការពង្រឹងយន្តការទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងការបង្ក្រាបទប់ស្កាត់ ការ លួច ប៉ុនប៉នចរាចរគ្រឿងញៀននៅកម្ពុជា។
បន្ថែមពីនេះទៀតក្រសួង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធក៏ត្រូវយកចិត្តទុកដាក់ពង្រឹងឲ្យកាន់តែសកម្មភាពថែមទៀត នូវការផ្សព្វផ្សាយផ្សារសារ អប់រំអំពីបញ្ហាគ្រឿងញៀនទាំងតាមរយៈផលិតផលផ្សេងៗដូចជានៅលើដបទឹកសុទ្ធ កំប៉ុងភេសជ្ជៈថង់វេចខ្ចប់ ក៏ដូចជាតាមរយៈការបិទផ្សាយលិខិតប័ណ្ណ ឬផ្ទាំងរូបភាពអប់រំទៅតាមគោលដៅ ប្រឈមនានាពិសេសទៅតាមផ្ទះជួលផ្ទះសំណាក់និងក្លឹបកំសាន្តសប្បាយជាងនេះទៅទៀតក៏ត្រូវយកចិត្តទុកដាក់ក្នុងការចលនាស្វែងរកការចូលរួមនិងគាំទ្រពីដៃគូទាំងវិស័យសាសនា វិស័យឯកជនសប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិដើម្បីធ្វើឱ្យការងារឆ្លើយតបរបស់ខ្លួនកាន់តែមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយនិងទទួលបានប្រសិទ្ធភាពខ្ពស់។
សាលិខិតបានបញ្ជាក់ទៀតថា អង្គភាពអនុវត្តច្បាប់ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាព គុណភាពនិង ក្រមសីលធម៌ឲ្យបានល្អដើម្បីបន្តបង្ការទប់ស្កាត់និងបង្ក្រាបដោយគ្មានការលើកលែង នូវរាល់បទល្មើសដែលមាន ការពាក់ព័ន្ធនឹងគ្រឿងញៀន។ជាពិសេសយកចិត្តទុកដាក់ពង្រឹងនិង អនុវត្តវិធានការរដ្ឋបាលឲ្យបានតឹងរឹងជាប់ជាប្រចណ្ឌនិងនៅគ្រប់ទីកន្លែង៕