គណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោងប្រារព្វពិធីអបអសាទរខួបលើកទី៦៨ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា


កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុម​ការងារចុះជួយស្រុកស្ទោង ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានដឹកនាំគណកម្មាធិការ គណបក្សឃុំបន្ទាយស្ទោង ប្រារព្វពីធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃ២៨ ខែមិថុនា ឆ្នាំ ១៩៥១និងគ្រប់ខួបលើកទី៦៨ឆ្នាំ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៩ ពិធីនេះបានធ្វើឡើង នៅក្នុងបរិវេណវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅក្នុងអង្គពិធីអបអសាទរខួបលើកទី៦៨ថ្ងៃបង្កើតគណបក្សប្រជាជន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងសមាជិកសមាជិការ គាំទ្រគណបក្យ ប្រជាជនកម្ពុជា ចូលរួមជាង៦០០នាក់ ។

បន្ទាប់ពីលោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង បានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានអត្ថន័យនិងខ្លឹមសារ ក្នុងការតស៊ូប្រកបដោយនយោបាយឈ្នះ ក្នុងឆន្ទះស្នេហាជា​តិ ចាប់តាំងពីថ្ងៃបង្កើត គណៈបក្សប្រជាជនកម្ពុជា រហូតមកដល់ពេលនេះ គឺជាគម្រប់ខួបលើកទី៦៨ឆ្នាំ ដែលបានសំដៅទៅលើការ ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាសន្តិភាពឆ្ពោះទៅរក ភាពរីកចម្រើនរុង​រឿងរហូតមកដល់សព្វថ្ងៃនេះ បានធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវសន្តិភាពនិងស្ថេរភាពនយោបាយ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ។ឯកឧត្តមសោម ស៊ុន ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាដែលបានគាំទ្រនិងស្មោះត្រង់ឱ្យសម្ដេចតេជោហ៊ុនសែនបន្តដឹកនាំនាវាសន្តិភាពបន្តទៀត គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សមួយដែលមានវ័យចំណាស់និងមានបទពិសោធន៍នយោបាយក្នុងការដឹកនាំប្រទេស ជាពិសេស គណបក្សប្រជាជនកម្ពុជា បានជួយរំដោះ ប្រជាពលរដ្ឋខ្មែរ ឲ្យរួចផុតពីរបបបនក្បត់ប្រល័យពូជសាសន៍ ប៉ុលពត ដែលបានប្រើអំណាចផ្ដាច់ការបង្ខិតបង្ខំឲ្យធ្វើការជាទម្ងន់បង្អត់អាហារគ្មានថ្នាំសង្កូវ កាត់ផ្ដាច់មនោសញ្ជេតនារវាងបងប្អូនឪពុកម្ដាយថែមទាំងបាន ឲ្យកុមារតូចៗដែលជាទំពាំងស្នងឬស្សីអោយក្លាយទៅជាមនុស្សសាហាវព្រៃផ្សៃកាប់សម្លាប់បងប្អូនឯងឪពុកម្ដាយឯងនិងប្រជាពលរដ្ឋខ្មែរដូចគ្នាអោយស្លាប់យ៉ាងអាណោចអាធ័ម។ឯកឧត្តមសោម ស៊ុន បានផ្ទាំផ្ញើរដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ មេត្តាចូលរួមថែរក្សាសន្តិភាពនេះបន្តទៀតនិងមិនត្រូវជឿលើជនអគតិមួយ ដែលមានចេតនាប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដែលប្រសូតឡើងពីការបោះឆ្នោត និងសូមឱ្យចូលរួមបន្តគាំទ្រស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីទទួលបានសន្តិភាព និងការអភិវឌ្ឍន៍  និងយើងទាំងអស់គ្នា ត្រូវប្តេជ្ញាដាច់ខាត មិនឲ្យរបបខ្មែរក្រហម វិលមកវិញជាដាច់ខាត។