ប្រជាពលរដ្ឋទីទ័លក្របីគ្រួសាររស់នៅក្រោមដំបូលប្រក់តង់ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន សាងសង់ ជម្រកស្នាក់នៅសមរម្យជូនគាត់


នៅល្ងាចថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយក នូវ គ្រឿង សម្ភារៈ និង ស័ង្កសី ដើម្បី យក ទៅ ជួយ សាងសង់ ជម្រកស្នាក់នៅ ជូន គ្រួសារ ប្រជាពលរដ្ឋ ទីទ័ល ក្រ ចំនួន បីគ្រួសារដែល មាន សមាជិក រស់ នៅ រួម គ្នា ចំនួន ១៣ នាក់ រស់នៅ ក្រោមដំបូលប្រក់តង់ តែមួយ រួម គ្នា ស្ថិតនៅ ភូមិ ថ្នល់ បែក ខាង លិច ឃុំ ត្រពាំង ឬស្សី ស្រុក កំពង់ ស្វាយ ខេត្ត កំពង់ធំ ។

បន្ទាប់ពីជួយ សាងសង់ផ្ទះជូនគាត់ ក្រុមការងារតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានជួយឧបត្ថម្ភ ដល់គាត់បន្ថែមទៀតមាន អង្ករ ចំនួន ៥០ គីឡូ ក្រាម មីយើងចំនួន ២កេស ទឹក ត្រី ទឹក សុីអុីវ ចំនូន ២យួរ និង ថវិកា មួយ ចំនួន ផងដែរ ។