ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើការស្រាយបំភ្លឺ ព័ត៌មានដែលផ្សព្វផ្សាយដោយស្ថានីយ៍ រិទ្ធិសែន ដែលមានចំណងជើងថា “បែកធ្លាយហើយ លោក ឈួរ ច័ន្ទឌឿន មានដីច្រើនដ៏មហាសាល នៅក្នុងខេត្តកំពង់ឆ្នាំង ភាគច្រើនសុទ្ធតែជាដីកងទ័ព” ដែលដីទាំងអស់នោះ។
អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ដីរដ្ឋ, ដីសាធារណៈរបស់រដ្ឋ និងអចនទ្រព្យរបស់រដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ត្រូវបានចុះបញ្ជី គ្រប់គ្រងត្រឹមត្រូវ តាមនីតិវិធី និងបែបបទ ដែលកំណត់ដោយរាជរដ្ឋាភិបាល ហើយគ្រប់គ្រងដោយក្រសួង, ស្ថាប័នថ្នាក់ជាតិ, គណៈកម្មាធិការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋថ្នាក់ខេត្ត និងមន្ទីរ/អង្គភាពសាមី។
អ្នកនាំពាក្យ រដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយ៍រិទ្ធិសែន គឺជាល្បិចកលរបស់បុគ្គលមួយចំនួន មានចេតនាមូលបង្កាច់ ភូតកុហក់ ធ្វើអោយសាធារណៈមតិភ័ន្តច្រលំ និងប៉ះពាល់កិត្តិយសអ្នកដទៃ។
អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង សូមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្ថាប័នមានសមត្ថកិច្ច មេត្តាចាត់វិធានការស្របតាមនីតិវិធី។
សូមអានសេចក្តីបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ដូចខាងក្រោម៖