អភិបាលរងខណ្ឌព្រែកព្នៅ បានបន្តចុះពិនិត្យស្ថានភាពទឹក និងស្តារប្រព័ន្ធលូបង្ហូរទឹកនៅភូមិផ្សារលិច សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ


នៅល្ងាចថ្ងៃពុធ ០៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ វេលាម៉ោង១៥:០០នាទីរសៀល លោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅបានបន្តចុះពិនិត្យស្ថានភាពទឹក និងស្តារប្រព័ន្ធលូបង្ហូរទឹកនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

បន្ទាប់មកលោកក៏បានបន្តចុះពិនិត្យស្ថានភាពស្ពានឈើទ្រុឌទ្រោមដែលតភ្ជាប់ពីភូមិផ្សារលិចទៅផ្សារព្រែកព្នៅដើម្បីរៀបចំធ្វើជួសជុលជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអាស្រ័យផលឆ្លងកាត់បានឡើងវិញ។