ទីក្រុង​ថ្មី​នៅ​ក្បែរ​ជើងភ្នំ​បូកគោ​ត្រូវ​បាន​រដ្ឋាភិបាល​រៀបចំ​ជាទី​ក្រុង​ឆ្លាតវៃ​


រដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ប្លង់​គោល​ ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​ ដែល​មាន​ចក្ខុវិស័យ​ដល់​ឆ្នាំ២០៣៥​ ដើម្បី​គ្រប់គ្រង​ក្រុង​បូកគោ​ជាទី​ក្រុង​ឆ្លាតវៃ​ ប្រវត្តិសាស្ត្រ​ បៃតង​ ធម្មជាតិ​ និង​អាកាសធាតុ​ ភ្នំ​ សមុទ្រ​ដ៏​ពិសិដ្ឋ​គ្មាន​ពីរ​នៃ​ប្រទេស​កម្ពុជា​។

យោង​តាម​អនុក្រឹត្យ​លេខ៨៨​ អន​ក្រ.បក​ ចុះហត្ថលេខា​ដោយ​ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ កាលពី​ថ្ងៃទី២៨ខែមិថុនា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​ អាច​ធ្វើការ​កែសម្រួល​ក្នុងរយៈពេល៥ឆ្នាំ​ម្តង​ តាម​សំ​ណើ​ចំា​បាច់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​។

អនុក្រឹត្យ​នេះ​ឲ្យដឹង​ថា​ ការ​កែសម្រួល​ប្លង់​គោល​ប្រើប្រាស់​ដី​ គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​មុនពេលកំណត់​ អាច​ប្រព្រឹត្តទៅ​បាន​ក្នុងករណី​ ដែល​មាន​តម្រូវការ​ចាំបាច់​សម្រាប់​បំរើ​ផលប្រយោជន៍​សាធារណៈ​ ឬផលប្រយោជន៍​ជាតិ​។ ការ​កែសម្រួល​ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​ ត្រូវ​អនុវត្ត​តាម​នីតិ​វិធិ​ និង​លិ​ខិ​បទដ្ឋាន​គតិ​យុត្ត​ជាធរមាន​។

យោង​តាម​ការស្រាវជ្រាវ​របស់ក្រ​សួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បានឱ្យ​ដឹង​ថា​ ទីតាំង​នេះ​ជា​អតិត​ទីក្រុង​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ១៩២៥​-១៩៦២​ ដ៏​មាន​សក្តា​នុ​ពល​ ដែល​មាន​អាកាសធាតុ​ត្រជាក់​ល្អ​បរិសុទ្ធ​ ទេសភាព​ធម្មជាតិ​តំបន់​ភ្នំ​-សមុទ្រ​ ដ៏​ពិសិដ្ឋ​ គ្មាន​ពីរ​ នៃ​ប្រទេស​កម្ពុជា​ និង​ជាគោល​ដៅ​ទេសចរណ៍​ប្រណិត​កម្រិតខ្ពស់​ និង​មាន​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​ ជាទី​ក្រុង​រដ្ឋបាល​ដែល​បាន​បន្សល់ទុក​រហូតមកដល់​បច្ចុប្បន្ន​ ដូចជា​អគារ​រដ្ឋបាល​ ព្រះរាជ​ដំណាក់​ លំនៅ​ដ្ឋាន​ អគារ​សេវាកម្ម​ សាលាក្រុង​ ប្រៃសណីយ៍​ អគារ​សុរិយោដី​ សាលារៀន​ វត្តអារាម​ ព្រះវិហារ​កាតូលិក​ គិលានដ្ឋាន​ ប៉ុ​ស្តិ​នគរបាល​ ទីបញ្ជាការ​យោធា​ សណ្ឋាគារ​ ស្ថានីយ​ទឹក​ស្អាត​ ស្ថានីយ​អគ្គិសនី​ ទំនប់ទឹក​បារាំង​។ល។

ផ្អែក​តាម​របកគំហើញ​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​ ក្រសួង​រៀបចំ​ដែនដី​ គរូប​នី​យក​ម្ម​ និង​សំណង់​ ដែល​មាន​អគ្គលេខាធិការ​ដ្ឋាន​នៃ​គណកម្មា​ការរៀបចំ​ដី​ និង​គរូប​នី​យក​ម្ម​ថ្នាក់​ជាតិ​សេនាធិការ​ បាន​ផ្តួចផ្តើម​សិក្សា​ និង​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ឧទ្យានជាតិ​ព្រះ​មនី​វង្ស​ (បូកគោ​)នៃ​ភូមិសាស្ត្រ​ខេត្តកំពត​ ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​កំពង់ស្ពឺ​មានផ្ទៃ​ក្រឡា​ប្រមាណ២៧​,៩៤៣ហិ​កតា​ ស្មើនឹង​ ១៨​,០៩​% នៃ​ផ្ទៃ​ឧទ្យានជាតិ​ព្រះ​មនី​វង្ស​ (បូកគោ​) ទំហំ១៥​,៤៥៤២ហិ​កតា​ អនុលោម​តាម​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ​ ១៩៩៣​។

ប្លង់​គោល​ប្រើប្រាស់​ដី​នេះ​ ត្រូវ​បាន​កសាង​ឡើង​ដោយ​ការសិក្សា​ច្បាស់លាស់​លើក​ត្តា​ប្រវត្តិ​សាស្រ្ត​ ភូមិសាស្ត្រ​ សេដ្ឋកិច្ច​ សង្គម​ បរិស្ថាន​ ទេសចរណ៍​ និង​វប្បធម៌​ ព្រមទាំង​គោលនយោបាយ​ ច្បាប់​ និង​ថ្នាក់​ជាតិ​។

កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមការងារ​អន្តរក្រសួង​ដឹកនាំ​ ដោយ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូ​បន​នី​យក​ម្ម​ និង​សំណង់​ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​លោក​សាយ​ សំ​អាល់​ និង​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​ថោង​ ខុន​ និង​អភិ​ បាល​ខេត្តកំពត​ និង​ព្រះសីហនុ​ បា​ពិភាក្សា​ពី​គម្រោង​បង្កើត​ទីក្រុង​ថ្មីនេះ​ដែល​មាន​ទីតាំង​នៃ​ការសាងសង់​ទីក្រុង​ថ្មី​មួយ​នា​ជើងភ្នំ​បូកគោ​ ដែល​មាន​ចម្ងាយ​ប្រមាណ៣០គីឡូម៉ែត្រ​ពី​កំពូលភ្នំ​៕