សិក្ខាសាលាស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការ អប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេស


សៀមរាប ៖ សិក្ខាសាលាស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការ អប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេស រៀបចំ​ឡើង​ក្នុង​គោលដៅ​ដើម្បីឲ្យដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១៩ សីហា ២០១៩ ប្រព្រឹត្ត​ទៅ​ស្រប​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល ទទួល​យក​បាន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​សិក្ខាសាលា ស្ដីពី តួនាទី និង​ភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស និង​ជំនួយ​ការអប្បមាទ​ទូទាំង​ប្រទេស​ដល់​លោកប្រធាន​ លោកនាយក នាយិកា ដើម្បី​ក្លាយ​ជាគ្រូឧទ្ទេសអ្នកសម្របសម្រួល និងដើម្បីយកទៅប្រើប្រាស់ក្នុងដំណើរការទៅដោយរលូន និងជោគជ័យដែលអាចឆ្លើយតបទៅនឹងគោលការណ៍។

សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅ​សាលាគរុកោសល្យ និង​វិក្រឹតការ​ខេត្តសៀមរាប ៕