គណៈកម្មការទី៨ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម


នាព្រឹកថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩ គណៈកម្មការទី៨ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ៖
១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំឆមាសទី១ ឆ្នាំ២០១៩
២-ការត្រៀមចុះបំពេញបេសកកម្មរបស់គណ:កម្មការក្នុងរយ:ពេលចន្លោះសម័យប្រជុំព្រឹទ្ធសភា
៣-ពិនិត្យឆ្លងរបាយការណ៍ថវិកាប្រចាំឆមាសទី១ ឆ្នាំ២០១៩ និង៤-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា៕