ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានចាប់ផ្តើមស្ថាបនាផ្លូវបេតុងឆ្អឹងដែក តាមផ្លូវរថភ្លើងដែលចាស់ទ្រុឌទ្រោម មិនដំណើរការ ចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវជាតិលេខ៥ ដើម្បីជួយដោះស្រាយបញ្ហាគ្រោះអគ្គិភ័យ និងដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៥ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ថ្នាក់ដឹកនាំខណ្ឌ ព្រមទាំងមានប្រជាពលរដ្ឋ ចូលរួមសាទរជាច្រើនរយនាក់ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ។