ទីស្ដីការក្រសួង ៖ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតទទួលជួប និងបំពាក់មេដាយកិត្តិយសក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជូនដល់វីរៈកីឡាការិនី ស៊ន សៀវម៉ី ដែលបានទទួលសិទ្ធពេញលេញក្នុងការចូលរួមការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦ ។
នាឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់វីរៈកីឡាការិនី ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀតដើម្បីចូលរួមការប្រកួតអន្តរជាតិផ្សេងៗទៀតក្រៅពីការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២០ ខាងមុខ ។
ឆ្លើយតបក្នុងឱកាសនោះវីរៈកីឡាការិនី ស៊ន សៀវម៉ី បានធ្វើការប្ដេជ្ញាចិត្តខិតខំហ្វឹកហាត់ដើម្បីឈានទៅដណ្ដើមមេដាយជូនជាតិមាតុភូមិក្នុងការប្រកួតជ្រើសរើសជើងឯកអាស៊ីនៅសាធារណរដ្ឋកូរ៉េ និងការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី ។