ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានបន្តការងារជួសជុលនិងថែទាំជាប្រចាំតាមបណ្ដាខ្សែផ្លូវមួយចំនួនក្នុងខេត្


កាលពីថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានបន្តការងារជួសជុលនិងថែទាំជាប្រចាំតាមបណ្ដាខ្សែផ្លូវមួយចំនួនក្នុងខេត្ដ។

ផ្លូវទាំងនោះរួមមានដូចខាងក្រោម ៖
-ផ្លូវខេត្តលេខ266F ថ្ងៃនេះអនុវត្តការងារកាយពង្រីកផ្លូវបាន800ម៉ែត្រ។ និងចាក់បំពេញដី ស បាន150ម៉ែត្រ។
-បានបន្តការងារជួសជុលផ្លូវលេខ26(ផ្លូវអង្គរវីឡា) ក្រុងសៀមរាប បាន35ម៉ែត្រការ៉េ។
-បានបន្តការងារស្រោចកៅស៊ូលើស្នាមប្រេះ បាចកំទេចថ្មM19 លើផ្លូវខេត្តលេខ266(កំពង់ក្ដី-ខ្វាវ)ស្រុកជីក្រែង ចន្លោះPK:2 ដល់PK:3 បានចំនួន50ម៉ែត្រការ៉េ។
-បានបន្តកៀរកិនបង្ហាប់ដីក្រហមលើផ្លូវខេត្តលេខ2SR14 (ឃុំដំដែក ដល់ឃុំតាយែក ស្រុកសូទ្រនិគម) ចាប់ពីPK:02+000 ដល់PK:06+000 បាន4គ.ម។
-បានជួសជុលបំពេញចិញ្ចើមផ្លូវជាតិលេខ67 ចន្លោះPK:4 ដល់PK:5 ដែលបានច្រោះដាច់ បាន50ម៉ែត្រ។
-បានជួសជុលបំពេញចិញ្ចើមផ្លូវជាតិលេខ68 ចន្លោះPK:4 ដល់PK:16 ដែលបានច្រោះដាច់ បាន150ម៉ែត្រ។
-បានកាប់សម្អាតនិងជញ្ជូនចេញ ដើមឈើដែលដួលរលំលើផ្លូវជាតិលេខ64 ចន្លោះPK:31-32 ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរ។