ព្រះមហាក្សត្រ និងព្រះមហាក្សត្រី យាងសម្ពោធបន្ទប់វះកាត់ថ្មីមួយ នៅមន្ទីរពេទ្យគន្ធបុប្ផា


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី មុនិនាថ សីហនុ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ បានយាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវបន្ទប់វះកាត់ នៃអគារគន្ធបុប្ផា-សីហមុនី មុនិនាថ នៃមន្ទីរពេទ្យគន្ធបុប្ផា។

កម្មវិធីនេះបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផាផ្ទាល់តែម្ដង ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕