អភិបាលខេត្តបន្ទាយមានជ័យ​អប់រំ​យុវជនជាប់សារធាតុ​ញៀនមណ្ឌលជីវិតថ្មីភ្នំបាក់ ត្រូវប្រឹង ប្រែងកែប្រែ​ខ្លួនបញ្ឈប់ការសាកល្បងគ្រឿងញៀន


ក្នុងឱកាសនាំយកអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ផ្តល់ឱ្យមជ្ឈមណ្ឌលស្តារនីតិសម្បទាជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯក ស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ អភិ បាលខេត្តបន្ទាយមានជ័យឯក​ឧត្តម អ៊ុំ ​រាត្រី បានធ្វើការអប់រំដាស់តឿនក្រើនរម្លឹកដល់យុវជន យុវតី ប្រមាណ ៧០០នាក់ ដែល​កំពុងកែប្រែបន្សាបគ្រឿងញៀននៅក្នុងមជ្ឈមណ្ឌលនេះគប្បី ត្រូវយកចិត្តទុកដាក់ខិតខំ​​អប់រំ ចិត្តកែខ្លួន និងត្រូវបញ្ឈប់ការសាកល្បងគ្រឿងញៀន ដែលនាំ ឱ្យបំផ្លាញអនាគតខ្លួននោះ។

ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងទៀតថា បច្ចុប្បន្ន​​នេះមាន​យុវជន​ យុវតី និង​ពលរដ្ឋ​មួយ ចំនួន​កំពុង​ចង់ដឹង និង​ចង់​សាកល្បង​នូវ​ការសេព​គ្រឿងញៀន តែ​វា​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខ ភាព​យ៉ាងធ្ងន់ធ្ងរ និង​ធ្វើ​ឱ្យ​មនុស្ស​បាត់បង់​អនាគត​របស់ខ្លួន។ ដូច្នេះហើយសូមក្មួយៗយុវជន យើង​ត្រូវតែចៀសឱ្យឆ្ងាយ និង​ឆ្លើយថា​ទេចំពោះ​គ្រឿងញៀន​។​

ជាមួយនេះឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានជំរុញដល់យុវជនយុវតីត្រូវប្រឹងប្រែងហាត់ពាត់លត់ដំខ្លួន ធ្វើការបន្សាបគ្រឿងញៀនចេញពីខ្លួនឱ្យអស់ ទៅតាមការអប់រំណែ នាំរបស់មជ្ឈមណ្ឌលនោះ ​ទើបអាចត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ ឯកឧត្តមបានសង្កត់ធ្ងន់ ថា តែ​ទោះជា​យ៉ាងណាមិនត្រូវ​សាកល្បង​គ្រឿងញៀន​សារជាថ្មី​ឡើយ បើ​មិន​ដូច្នេះ​ទេអ្នក​ទាំងអស់គ្នា​នឹង​ទទួល​ការ​ចាប់ចងពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​យកមក​ចាត់ការទៅ​តាម​នីតិវិធី​ច្បាប់​។​

ឯកឧត្តម អ៊ុំ រាត្រី បានប្រាប់ឱ្យដឹងទៀតថានៅក្នុងខេត្តបន្ទាយមានជ័យរយៈពេលកន្លង​មកនេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន​និងប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងអប់រំ ផ្សព្វផ្សាយលើកកម្ពស់ការ​យល់ដឹងអំពីផលប៉ះពាល់នៃគ្រឿងញៀនសហការបង្ការទប់ស្កាត់ និងបង្ក្រាបការជួញដូរចរា ចរ និងប្រើប្រាស់គ្រឿងញៀន ការបន្សាប ការព្យាបាល និងស្តារនីតិសម្បទាអ្នកជាប់សារធាតុ ញៀនក្នុងខេត្តឱ្យមានការថយចុះជាលំដាប់ហើយបានកំពុងបន្ត​សកម្មភាពនេះដើម្បីសង្គម យើងចៀសផុតពីគ្រឿងញៀន។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយមើលឃើញពីការលំបាករបស់ មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ សាខាកាកបាទក្រហមខេត្ត ក្រោមការណែនាំពីសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្ត ទុកដាក់ ជួយដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង បាននាំយកអង្ករ ចំនួន ២តោន ស៊ីតែនទឹក១​​ចំណុះ ១០.០០០លីត្រ ទឹកស៊ីអ៊ីវ ១២០ដប និងនំធុង ១៤ធុង ដើម្បី ជួយផ្គត់ផ្គង់ដល់ជីវភាពរបស់យុវជនដែលកំពុងបន្សាបគ្រឿងញៀនកុំឱ្យមានការខ្វះខាត។​​ ​​

សូមបញ្ជាក់ថា មជ្ឈមណ្ឌលស្តារនីតិសម្បទាជីវិតថ្មីភ្នំបាក់​​នេះ មាន​អគារ ​៨​ខ្នង មាន​សេវា​អប់រំ​ចិត្តសាស្ត្រ ការធ្វើ​លំ​ហាត់ប្រាណ ការងារ​រ​បណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈដល់យុវ ជន ដែលចូលមកអប់រំបន្សាបគ្រឿងញៀនថែមទៀតផង៕