រដ្ឋបាលរាជធានីភ្នំពេញនិងស្ថានទូតជប៉ុនប្រចាំកម្ពុជាដាក់អោយដំណើរការប្រព័ន្ធគ្រប់គ្រងចរាចរណ៍ទំនើបក្នុងរាជធានីភ្នំពេញ


រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតជប៉ុនប្រចាំកម្ពុជាដាក់អោយដំណើរការគម្រោងអភិវឌ្ឍន៍ប្រព័ន្ធ​គ្រប់គ្រងចរាចរណ៍​ទំនើបក្នុងរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសុវត្ថិភាព និងគ្មានការរំខាន​ដោយបញ្ហាកក់ស្ទះចរាចរណ៍។

អភិបាលរាជធានីភ្នំពេញបានចាត់ទុកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញដែលកំពុងដាក់អោយដំណើរការនាពេលកន្លងមកនេះ បានជួយដោះស្រាយ បញ្ហាកកស្ទះចរារចណ៍ក្នុងរាជធានីភ្នំពេញបានមួយចំនួនធំ ដោយសារតែប្រព័ន្ធបច្ចេកវិទ្យា ទំនើបនេះអាចបញ្ជាចរាចរណ៍ពីចំងាយ មិនអោយចរណ៍កកស្ទះយូរ ហើយអាចបញ្ជាទិស ចរាចរណ៍ទៅកន្លែងដែលពុំសូវកកស្ទះ។

ថ្លែងក្នុងពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការនូវសម្មិទ្ធិផលនានាដែលបានសាងសង់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការឥយសំណងរបស់ប្រទេសជប៉ុននៅរសៀលថ្ងៃទី ៨ ខែសីហានេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា គម្រោងនេះគឺមានភាពវ័យឆ្លាតតាមរយៈ ការតម្លើងការបំពាក់ស្តុបថ្មីនៅចំណុចប្រសព្វចំនួន១១៥ទីតំាង ការបំពាក់កាំម៉ារ៉ាចាប់យករូប ភាពចរាចរណ៍ហើយវិភាគទិន្នន័យ និងការកសាងមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ដើម្បីងាយ ស្រួលក្នុងការបញ្ជាចរាចរណ៍ពីចំងាយ។ ឯកឧត្តមបានអៈអាងថា ការបង្កើតគម្រោងគ្រប់គ្រង ប្រព័ន្ធចរាចរណ៍នេះឡើងគឺជាវិធានការដោះស្រាយចំពោះមុខ ខណៈដែលក្នុងរាជធានីភ្នំពេញ មានមធ្យោបាយធ្វើដំណើរកើនឡើងខ្លំាងរហូតដល់ជាង២លានគ្រឿង ដែលបង្កការកកស្ទះជាងរាល់ថ្ងៃ។
សម្លេង«ស្ថិតិយានយន្តនៅរាជធានីភ្នំពេញមានរហូតដល់ជាង២លានគ្រឿងក្នុងនោះរថយន្តជាង ៥សែនគ្រឿង ម៉ូតូមានជាង១លានសែនគ្រឿង ហើយបើយកយានយន្តទំាងនោះមកតម្រៀគ្នា នៅលើផ្លូវក្នុងរាជធានីភ្នំពេញគឺដាក់មិនអស់ទេ»។
ឯកឧត្តម HORINOUCHI Hidehisa ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រព័ន្ធគ្រប់គ្រង់ចរាចរណ៍បែបទំនើបកំពុងដើរតួនាទីយ៉ាង សំខាន់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តមបានបន្តថា គម្រោងនេះរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងរហូតដល់ជាង ១៥លាន៧សែនដុល្លា ហើយត្រូវបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្នកាលពីចុងឆ្នាំ២០១៨ កន្លងទៅ។
គួរំលឹកថា មូលហេតុដែលនាំឲ្យមានការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញកន្លងមកនេះ ដោយសារតែប្រជាពលរដ្ឋបើកបរមិនគោរពច្បាប់ចរាចរណ៍ភ្លើងសញ្ញាចរាចរណ៍ មិនទាន់បានល្អកង្វះខាត់នូវប្រព័ន្ធដឹកជញ្ជូនសាធារណៈដូចជា រថយន្តក្រុង រថភ្លើងអាកាសប្រភេទ Skytrain| AGT Tramway រថភ្លើងក្រោមដី Subway កង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ស្ពានអាកាស ផ្លូវល្បឿនលឿនកង្វះខាតចំណតរថយន្តសាធារណៈ និងការរៀបចំប្រព័ន្ធចរាចរណ៍នៅមានកម្រិត កង្វះខាតការដាក់ផ្លូវឯកទិស ផ្លូវថ្មើរជើង ការលក់ដូរលើចិញ្ចើមផ្លូវ និងលើទ្រូងផ្លូវជាដើម៕