ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ពិនិត្យព្យាបាលជម្ងឺទូទៅ​ បងប្អូនប្រជាពលរដ្ឋ នៅឃុំស្តេីងជ័យ​ ស្រុកជេីងព្រៃ​ ដោយឥតគិត ថ្លៃ

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នឹង​ ឯកឧត្ដម​ ម៉ា​ ឈឿន​ អ្នកតំណាង​រាស្ត្រ​មណ្ឌលកំពង់ចាម​ ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ បានអញ្ជេីញចុះពិនិត្យព្យាបាលជម្ងឺទូទៅ​ ដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសង្កែ​ ឃុំស្តេីងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ ដោយឥតគិតថ្លៃ​ឡេីយ។

ជាមួយគ្នានោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលេីកឡេីងថា​ការចុះពិនិត្យព្យាបាលជម្ងឺទូទៅ​ ដល់បងប្អូនប្រជាពលរដ្ឋ នៅ​ ថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០១៩ នេះ ជាសកម្មភាពមួយដែលថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ជួយសង្គ្រោះ​ នឹងកាត់បន្ថយភាពក្រីក្រតាមមូលដ្ឋាន​ ក្នុងន័យជួយពិនិត្យជម្ងឺ ដោយមិនប្រកាន់ពូជសាសន៍​ ពណ៍សំបុល​ សាសនា​ និងនយោបាយណាមួយឡេីយ​ ពោលគឺខ្មែរជួយខ្មែរ​ ដេីម្បីការរីកចម្រេីន​ និងអភិវឌ្ឍន៍បន្តទៀត​។
ឯកឧត្តម​ ម៉ា​ ឈឿន​ អ្នកតំណាង​រាស្ត្រ​មណ្ឌលកំពង់ចាម​ បានបញ្ជាក់ថា​ កត្តាដែលនាំឲ្យមានការជួបជុំ​ ជួយពិនិត្យជម្ងឺដោយឥត គិត ថ្លៃ ក្នុងពេលនេះ​ គឺដោយសារប្រទេសជាតិមានសុខសន្តភាព​ មានសេរីភាពល្អ​ សុខសុវត្ថិភាពពេញលេញ​ ក្រោមការដឹកនាំ​ ប្រទេសដោយ​ សម្តេចតេជោ​ហ៊ុន​សែន​ នឹងការខិតខំប្រឹងប្រែងយកចិត្តទុកចំពោះប្រជាពលរដ្ឋតាមមូលដ្ឋាន​ ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រេីននាក់​ រួមទាំងថ្នាំពេទ្យល្អៗ​ ដែលជាឱសថទិព្វដេីម្បីព្យាបាលជម្ងឺបងប្អូនប្រជាពលរដ្ឋក្នុងទឹកដីស្រុកជេីងព្រៃនេះ​ ។ គូសបញ្ជាក់ថា​ ពេញមួយថ្ងៃទី១១ខែ​សីហានេះ​ ក្រុមគ្រូពេទ្យស្មគ្រចិត្ត​ របស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ អ្នកតំណាង​រាស្ត្រ​មណ្ឌលកំពង់ស្ពឺ​ នឹងជា​ ប្រធានសហព័ន្ធ​សហភាពយុវជនកម្ពុជា​ បានទៅពិនិត្យព្យាបាលជម្ងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំស្តេីងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ ដោយឥតគិតថ្លៃ​បានចំនួនជិត៥០០០នាក់៕

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នឹង​ ឯកឧត្ដម​ ម៉ា​ ឈឿន​ អ្នកតំណាង​រាស្ត្រ​មណ្ឌលកំពង់ចាម​ ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ បានអញ្ជេីញចុះពិនិត្យព្យាបាលជម្ងឺទូទៅ​ ដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសង្កែ​ ឃុំស្តេីងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ ដោយឥតគិតថ្លៃ​ឡេីយ។

ជាមួយគ្នានោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលេីកឡេីងថា​ការចុះពិនិត្យព្យាបាលជម្ងឺទូទៅ​ ដល់បងប្អូនប្រជាពលរដ្ឋ នៅព្រឹក​ ថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០១៩ នេះ ជាសកម្មភាពមួយដែលថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ជួយសង្គ្រោះ​ នឹងកាត់បន្ថយភាពក្រីក្រតាមមូលដ្ឋាន​ ក្នុងន័យជួយពិនិត្យជម្ងឺ ដោយមិនប្រកាន់ពូជសាសន៍​ ពណ៍សំបុល​ សាសនា​ និងនយោបាយណាមួយឡេីយ​ ពោលគឺខ្មែរជួយខ្មែរ​ ដេីម្បីការរីកចម្រេីន​ និងអភិវឌ្ឍន៍បន្តទៀត​។