ម្តេចតេជោ ហ៊ុន សែន ៖សល់តែ៣ថ្ងៃទីប៉ុណ្ណោះ នឹងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃប្រជុំជួររៀបការ១៣គូ របស់ខ្ញុំ និងភរិយា ខែមករា ជាខែប្រជាជនខ្មែររួចចាកពីរបបប្រល័យ ពូជសាសន៍ប៉ុល ពត


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ បានសរសេរលើក Facebook របស់សម្តេចដោយបញ្ជាក់ថា នៅសល់តែ៣ថ្ងៃទីប៉ុណ្ណោះ នឹងដល់ខួបលើកទី៤១ឆ្នាំ (ថ្ងៃទី០៥ ខែមករា ១៩៧៦-ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧) នៃថ្ងៃប្រជុំជួររៀបការរបស់សម្តេចជាមួយនឹង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងមានគូស្វាមីភរិយា១២គូផ្សេងទៀត ក្នុងរបស់ ប្រល័យពូជសាសន៍ប៉ុលពត។

ជាមួយគ្នានេះ​ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា កូនៗរបស់សម្តេចស្ទើរតែទាំងអស់ បានរៀបការនៅក្នុងខែមករានេះដែរ ខណៈដែលប្រជាជនកម្ពុជាក៏រួចចាកពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងខែមករា នេះផងដែរ។

លើសពីនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរដល់ជូនរួមជាតិ សូមឲ្យខែមករា ឆ្នាំសកលថ្មីនេះ នាំមកនូវជោគជ័យថ្មី សម្រាប់ប្រជាជនកម្ពុជា​ទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា «សល់តែ៣ថ្ងៃទៀតប៉ុណ្ណោះងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃប្រជុំជួររៀបការ ១៣គូ របស់ខ្ញុំនិងភរិយា (៥មករា១៩៧៦ – ៥មករា២០១៧)។ ខ្ញុំសរសេររៀបរាប់ពីជិវិតអាពាហ៌ពិពាហ៌ ក្នុងគ្រាកលយុគ្គ រួចមកហើយ។

កូនៗខ្ញុំស្ទើរតែទាំងអស់រៀបការ នៅក្នុងខែមករានេះដែរ ហើយប្រជាជនកម្ពុជាយើង ក៏បានរួចចាកពីរបបប្រល័យ ពូជសាសន៍ប៉ុល ពត ក្នុងខែមករានេះដែរ។