នៅព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រេីននាក់ នាំគ្នាដាំដេីមក្ងោក ដេីម្បីអត្ថប្រយោជន៍យ៉ាងច្រេីនដល់មនុស្ស និងសត្វ។ ការប្រារព្វពិធីដាំដេីមក្ងោកនៅពេលនេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា យេីងរួមគ្នាដាំដេីមទាំងអស់គ្នា និងអភិរក្សដេីមឈើ ព្រោះថាដេីមឈើអាចការពារប្រែប្រួលអាកាសធាតុបានច្រេីន អាចទាក់ទាញនូវខ្យល់បរិសុទ្ធ ផ្តល់ម្លប់ និងសោភ័ណភាព ទេសភាពល្អទីក្រុងកំពង់ចាម កាន់តែស្រស់បំព្រងជាងមុនទៅទៀត។ ឯកឧត្ដមអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃ នាំគ្នាដេីមឈេីនៅតាមផ្ទះ ទីអារាម និងទីសាធារណៈផ្សេងទៀតផង៕
អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រេីននាក់ នាំគ្នាដាំដេីមក្ងោក
