លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញថ្វាយបង្គំ សម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល និងអញ្ជើញអុជធូបនៅកន្លែងដើមពោធិ៍ នៃមហាពោធិ៍ព្រឹក្សពីក្រុងអនុរាធបុរៈ


រសៀលថ្ងៃព្រហស្បត្តិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី បានអញ្ជើញចូលថ្វាយបង្គំ សម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា ដើម្បីសុំពរជ័យពីសម្តេច និងអញ្ជើញអុជធូបនៅកន្លែងដើមពោធិ៍ នៃមហាពោធិ៍ព្រឹក្សពីក្រុងអនុរាធបុរៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (MaithripalaSirisena) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា បាននាំយកមកពីប្រទេសស្រីលង្ការ និងបានធ្វើពិធីដាំ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ក្នុងអំឡុង ពេលដែលឯកឧត្តមមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧-១០ ខែសីហា ឆ្នាំ២០១៩ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បាន បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត ៕