ឯកឧត្តម ឌៀង សារុន អញ្ជើញជាអធិបតីបើកកម្មវិធីសន្និបាតគណៈកម្មាធិការគណបក្សសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល


ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ សន្និបាតគណៈកម្មាធិការគណបក្សសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព ៖ ឯកឧត្តម ឌៀង សារុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ គណៈពង្រឹងមូលដ្ឋានក្រុងតាខ្មៅ លោកឧកញ៉ា ស្រី សុធា អនុប្រធានគណៈពង្រឹងមូលដ្ឋានក្រុងតាខ្មៅ និងជាប្រធានគណៈពង្រឹងសង្កាត់កំពង់សំណាញ់ លោក ហេង ធៀម អភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ និងជាប្រធានគណបក្សក្រុងតាខ្មៅ លោក ឌៀង សារ៉ាន់ អនុប្រធានគណៈពង្រឹងមូលដ្ឋានក្រុងតាខ្មៅ និងសមាជិក សមាជិកបក្ស គណៈពង្រឹងសង្កាត់សរុបចំនួន ៥៥០នាក់។