តំណាងរាស្រ្ត មណ្ឌលប៉ៃលិន អំពាវនាវអោយប្រជាពលរដ្ឋ អញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោតដំបូង


លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្ត មណ្ឌលប៉ៃលិន បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនខេត្តប៉ៃលិន ទៅពិនិត្យបញ្ជីបោះឆ្នោតដំបូងឲ្យបានទាន់ពេលគ្រប់ៗគ្នា ដោយការបិទផ្សាយមានរយៈពេល១០ថ្ងៃ គឺពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅតាមសាលាឃុំ សង្កាត់របស់ខ្លួន ឬនិងនៅលើគេហទំព័ររបស់គ.ជ.ប www.voterlist.org.kh ដើម្បីពិនិត្យឈ្មោះ និងទិន្នន័យរបស់ខ្លួនដោយផ្ទៀងផ្ទាត់តាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬនិងឯកសារបម្រើឲ្យការបោះឆ្នោតណាមួយដែលបានយកទៅចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦កន្លងមក ។

លោកជំទាវ បានបន្តថា ប្រសិនបើ បងប្អូនពិនិត្យឃើញ ឈ្មោះខុស ឬ បាត់ឈ្មោះ ឬមានបញ្ហាអ្វីមិនប្រក្រតី គឺបងប្អូនអាចធ្វើការតវ៉ាបានក្នុងរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ ១៤ ខែមករា ឆ្នាំ២០១៧ នៅសាលាឃុំសង្កាត់ដែលបងប្អូនបានចុះឈ្មោះ។ ចៀសវាងមានខុសទិន្នន័យ និងបាត់ឈ្មោះបោះឆ្នោត ដែលអាចបាត់សិទ្ធិក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ១០១៧​ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ។