ឯកឧត្តម ទេព ងន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ នៅស្រុក២ ក្នុងខេត្តកណ្តាល


ខេត្តកណ្តាល ៖ព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ នេះ ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ៣ ខេត្តកណ្តាល រួមដំណើរដោយ ឯកឧត្តម ប្រាក់ ចំរើន, លោកជំទាវ ទី ប៉ូរ៉ាស៊ី សមាជិព្រឹទ្ធសភា, ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត តំណាង ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត, ឯកឧត្តម ខឹម ចន្ទ័គីរី ប្រធានគណៈឃោសនាអប់រំខេត្ត, ឯកឧត្តម ទេព សុធីរ ប្រធានមន្ទីរគណបក្សខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុក, ក្រុមប្រឹក្សាឃុំ, ស្មៀនឃុំ និងប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ ក្នុងស្រុក២ នៅតាមស្នាក់ការគណបក្សស្រុកសាមី រួមមាន ៖
ម៉ោង ៧:00 ៖ នៅស្នាក់ការគណបក្សស្រុកមុខកំពូល សរុបវត្តមាន ១២០នាក់ ដោយ ឯឧ បានឧបត្ថម្ភសមាជិចូលរួម៦៩នាក់ ម្នាក់ៗ ១០ម៉ឺនរៀល និងឧបត្ថម្ភស្នាក់ការគណបក្សស្រុក ៥០ម៉ឺនរៀល។
ម៉ោង ៩:00 ៖ នៅស្នាក់ការគណបក្សស្រុកពញាឮ សរុបវត្តមាន ១៥៦នាក់ ដោយ ឯឧ បានឧបត្ថម្ភសមាជិកចូលរួម ១០៧នាក់ ម្នាក់ៗ ១០ម៉ឺនរៀល និងស្នាក់ការគណបក្សស្រុក ៥០ម៉ឺនរៀល។
ខ្លឹមសារសំណេះសំណាលក្នុងពិធីទាំង ២កន្លែងខាងលើ ឯឧ បានលើក ៖
-ពត៌មានអំពីការវិលត្រឡប់ចូលស្រុករបស់ទណ្ឌិត សម រង្សី នាថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខ បើហ៊ានមកគឺ ព្រៃសចាំស្វាគមន៍ជានិច្ច។ ឯការប្រមូលសមាជិកវាមកទទួល និងសុំថវិកាពីក្រៅមកគាំទ្រ មិនអាចទៅរួចទេ។
-បញ្ហា EBA មិនមានអ្វីគួរបារម្ភទេ ថ្នាក់ដឹកនាំលោកមានវិធានការដោះស្រាយហើយ។
-កុំឲ្យជឿការឃោសនា បោកប្រាស់របស់ពួកប្រឆាំង ត្រូវមានជំនឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ។
-ទឹកដីប្រទេសកម្ពុជា មិនអាចមានការកើតឡើង នូវបដិវត្តន៍ពណ៌បានទេ។
– ប្រទេសកម្ពុជា និងចិន បានកំពុងរៀបចំបើកទីផ្សារពាណិជ្ជកម្មពិសេសថ្មីទៀត ពេលខាងមុខ។
– ត្រូវខិតខំបំពេញការងារខ្វះចន្លោះនិងខិតខំដោះស្រាយ អ្វីជាទុក្ខលំបាករបស់ប្រជាជន។
– មន្ត្រីគណបក្សស្រុក ឃុំ ត្រូវចេះគ្រប់គ្រងសភាពការណ៍ ពង្រឹងសតិអារម្មណ៍ នយោបាយ ឲ្យបានល្អ និងយកខ្លឹមសារដែលខ្ញុំពន្យល់ ទៅពន្យល់ឲ្យសមាជិកគណបក្សយើង និងប្រជាជនឲ្យយល់ពីសភាពការណ៍ថ្មីៗ ថាអ្វីជាការបោកប្រាស់ និងអ្វីជាអំពើល្អ។