(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះពិនិត្យមើលការលាងសម្អាតថ្នល់ ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាព និងត្រៀមប្រឡងទីក្រុងស្អាតអាស៊ាន នៅឆ្នាំ២០២០ខាងមុខ។
តាមមន្ត្រីសាលាក្រុងកំពង់ចាម បានឲ្យដឹងថា ក្រុងកំពង់ចាម បានជាប់ចំណាត់ថ្នាក់ស្នាមញញឹម២ (លេខ២ ទូទាំងប្រទេស) បន្ទាប់ពីការប្រឡងទីក្រុងស្អាត ទូទាំងប្រទេស កាលពីឆ្នាំ២០១៨ កន្លងទៅ។
មន្ត្រីដដែលឲ្យដឹងទៀតថា នៅឆ្នាំ២០២០ខាងមុខ នឹងមានរៀបចំការប្រឡងទីក្រុងស្អាតថ្នាក់អាស៊ាន ដូច្នេះការលាងសម្អាតផ្លូវក្នុងក្រុងនាពេលនេះ ក្រៅពីរៀបចំសោភ័ណភាពក្នុងក្រុង ឲ្យបានស្អាតផងនោះ អាជ្ញាធរខេត្តកំពង់ចាម ក៏បានត្រៀមលក្ខណៈ ដើម្បីប្រឡងទីក្រុងស្អាតលំដាប់អាស៊ាន នាឆ្នាំ២០២០ផងដែរ៕