លោកវរៈសេនីយ៍ឯក រិទ្ធ បូរ៉ី មេបញ្ជាការកងរាជអាវុធហត្ថលេខ៨៦១ ជួបសម្តែងការគួរសមជាមួយអគ្គមេបញ្ជាការរងបេសកកម្ម អ.ស.ប នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង


ស៊ូដង់ខាងត្បូង: នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៩ លោកវរៈសេនីយ៍ឯក រិទ្ធ បូរ៉ី មេបញ្ជាការកងរាជអាវុធហត្ថលេខ៨៦១
ជួបសម្តែងការគួរសមជាមួយអគ្គមេបញ្ជាការរងបេសកកម្ម អ.ស.ប នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ឧត្តមសេនីយ៍ទោ Yijun Zhang និងបានជំរាបជូនគាត់អំពីការងាររបស់កងរាជអាវុធហត្ថ និងកងកម្លាំងត្រៀមបំរុងចល័តរហ័សរបស់កម្ពុជាចំនួនបីកង គឺកងវិស្វកម្ម កងបោសសំអាតមីន និងកងរាជអាវុធហត្ថ ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញបំពេញបេសកកម្មរក្សាសន្តិភាពតាមការស្នើសុំ របស់ អ.ស.ប ឯកឧត្តមបានឆ្លើយតបវិជ្ជមានវិញថា គាត់ចង់ឃើញកម្លាំងរក្សាសន្តិភាពកម្ពុជាមានវត្តមានច្រើននៅក្នុងបេសកកម្ម UNMISS ហើយកាលពីឆ្នាំ២០១៧ ឯកឧត្តម រួមជាមួយគណៈប្រតិភូរចិនបានមកទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ។l