ឯកឧត្តម ប៊ុន ហ៊ាន បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅទំនប់អាងទឹក៣០កញ្ញា


នៅរសៀលថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅទំនប់អាងទឹក៣០កញ្ញា ស្ថិតនៅឃុំដូង ស្រុកស្ទោង ។

ជារួមស្ថានភាពទឹកជំនន់ ពុំមានបញ្ហាគួរឲ្យកត់សម្គាល់ឡើយ។

ដោយឡែកនៅថ្ងៃនេះ កម្ពស់ទឹកហូរលើខ្នងទំនប់បង្ហៀរ ៣០កញ្ញា មានកម្ពស់ ១០សង់ទីម៉ែត្រ ហើយមន្ទីរត្រៀមបិទទ្វារទឹកស្វ័យប្រវត្តិ ដើម្បីរក្សាទឹកទុកក្នុងអាងឲ្យបានបរិមាណតាមការគ្រោងទុក។

ក្រុមការងារ បានផ្តាំផ្ញើដល់លោកប្រធាន មន្ទីរធនធានទឹក​ និងឧតុនិយមខេត្ត​ ឲ្យបន្តយកចិត្តទុកដាក់​ ​តាមដានស្ថានភាពទឹក និងគ្រប់គ្រងទឹក ព្រមទាំងត្រៀមឧបករណ៍ សំភារៈផ្សេងៗ សម្រាប់ជួយសង្គ្រោះស្រូវចុងរដូវវស្សា និង សម្រាប់បន្តប្រើប្រាស់នៅរដូវប្រាំងនាពេលមុខ។