សម្តេច​វិបុ​លសេនាភ​ក្តី ​សាយ​ ឈុំ ​និ​ងលោកជំទាវ ​ព្រមទំាង​ក្រុម​គ្រួសារ​ បាន​អញ្ជើញចូ​ល​រួមប្រារព្ធ​ពិធីបុណ្យកា​ន់បិណ្ឌវេ​នទី៦​ នៅ​វត្តមុ​ន្នីប្រសិទ្ធីវង្ស ​(វត្ត​ព្រែក​ព្នៅ)​


នាព្រឹក​ថ្ងៃព្រ​ហស្បតិ៍​ ៦រោច​ ខែ​ភទ្របទ ​ឆ្នាំ​កុរ​ ឯក​ស័ក​ ព.ស.២៥៦៣ ​ត្រូវ​នឹងថ្ងៃ​ទី១៩​ ខែកញ្ញា ​ឆ្នាំ២​០១៩​ សម្តេច​វិបុ​លសេនាភ​ក្តី ​សាយ​ ឈុំ ​ប្រមុខ​រដ្ឋ​ស្តីទី​នៃព្រះ​រាជាណាច​ក្រកម្ពុជា​ និ​ងលោកជំទាវ ​ព្រមទំាង​ក្រុម​គ្រួសារ​ អម​ដំណើរ​ដោយ​សមាជិក ​សមាជិកា​ព្រឹទ្ធ​សភា​ ឯក​ឧត្តម​ លោក​ជំទាវ​ជា​ទីប្រឹក្សា និ​ងថ្នា​ក់​ដឹកនាំអគ្គ​លេខា​ធិការដ្ឋាន​ព្រឹទ្ធ​សភា​ ព្រម​ទាំង​ពុទ្ធ​បរិស័ទ​ បាន​អញ្ជើញចូ​ល​រួមប្រារព្ធ​ពិធីបុណ្យកា​ន់បិណ្ឌវេ​នទី៦​ នៅ​វត្តមុ​ន្នីប្រសិទ្ធីវង្ស ​(វត្ត​ព្រែក​ព្នៅ)​ ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ​រាជ​ធានីភ្នំ​ពេញ ​តាម​គន្លង​ប្រពៃណី និ​ង​សាសនា​។

សម្តេចវិបុលសេ​នាភក្តី ​សាយ​ ឈុំ ​និង​លោកជំទាវ ​បានអញ្ជើញរាប់​បាត្រ​ ប្រគេន​ទេយ្យ​ទាន​ និង​បច្ច័យចំពោះ​ព្រះសង្ឃដែ​លគង់​ចាំព្រះវស្សា ​និង​សម្រាប់​ការ​សាង​សង់ស​មិទ្ធផលនានា ​ក្នុង​វត្ត​មុន្នីប្រសិទ្ធី​វង្ស ដោយស​ទ្ធា​ជ្រះថ្លា​ជាទីបំផុត​។
សម្តេចប្រមុខរដ្ឋ​ស្តីទី ​បាន​ឧទ្ទិសកុសលផលបុណ្យដែលកើតមាននៅក្នុងឱកាសនេះ ជូនចំពោះវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ព្រមទាំងបុព្វការីជន វីរជនស្នេហាជាតិទំាងអស់ ដែលបានចែកឋានទៅហើយ បានជួបតែបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ សម្តេចបានបួងសួងចំពោះព្រះរតនត្រ័យ សូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិ ជួបតែសេចក្តីសុខ និងការរីកចម្រើន ជារៀងរហូតទៅ៕