ឯកឧត្តម ឈួរ ច័ន្ទឌឿន និងលោកជំទាវ ឯកឧត្តមប៉ាល់ ច័ន្ទតារា និង លោកជំទាវព្រមទាំងមន្រ្តីរាជកា រអញ្ជើញចូលរួមកាន់បិណ្ឌ វេនទី៩នៅវត្តសម្តេចចៅហ្វាជួន ស្ថិតក្នុងស្រុកកំពង់ត្រឡាច


កំពង់ឆ្នាំងៈឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ឯកឧត្តមប៉ាល់ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និង លោកជំទាវ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញទៅចូលរួម ក្នុងពិធីកាន់បិណ្ឌវេនទី៩ ជាមួយពុទ្ធបរិស័ទនៅ វត្តសម្តេចចៅហ្វាជួន ស្ថិតនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿនលោកជំទាវ ឯកឧត្តមប៉ាល់ ច័ន្ទតា និងលោកជំទាវ មន្ត្រីរាជការ និងពុទ្ធបរិស័ទបានរាប់បាត បង្សុកូល ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ចំពោះមាតាបិតា ជីដូន ជីតា និង ញាតិ កាលទាំង៧សណ្តានដែលបានចែកឋានទៅ កាន់លោកខាងមុខ ព្រមទាំងឧទ្ទិសដល់ ដួងវិញ្ញាណក្ខ័ន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិ សូមទទួលនូវផល្លានិសង្ឃដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះសូមឲ្យអំណាច នៃអានិសង្ឃ នេះជួយទ្រទ្រង់ ឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងនោះ បានទៅកាន់ ទីឋានបរមសុខ ក្នុងឋានសុគតិភពកុំបី ខានឡើយ ៕