សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បានអញ្ជើញដល់ប្រទេស កាហ្សាក់ស្ថាន ដោយសុវត្ថិភាព

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់ សាធារណរដ្ឋកាហ្សាក់ស្ថាន ដោយសុវត្ថិភាព នៅវេលាម៉ោង ២១និង ៤០នាទី យប់ទី២២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបលើកទី៤។

រដ្ឋសភាប្រទេសកាហ្សាក់ស្ថានដែលជាម្ចាស់ផ្ទះកិច្ចប្រជុំ បានទទួលស្វាគមន៍សម្តេចនិងគណៈប្រតិភូយ៉ាងកក់ក្តៅ។ កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបលើកទី៤ នឹងចាប់ដំណើរការពី ថ្ងៃទី២៣ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយ មានប្រតិភូថ្នាក់ដឹកនាំសភាក្នុងតំបន់ទាំងពីរ ប្រមាណ៦០ប្រទេសចូលរួម ព្រមទាំងវត្តមាន អង្គការអន្តរជាតិ និងអន្តរសភាជាច្រើនទៀត។

សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញឡើងថ្លែងសន្ទរកថា ទៅកាន់កិច្ចប្រជុំផងដែរ។ ជាមួយគ្នានេះកំឡុងពេលចូលរួមកិច្ចប្រជុំនេះ សម្តេចគ្រោងជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋសភានៃប្រទេសមួយចំនួនទៀត ក្នុងការពង្រឹងពង្រីកវិស័យការទូតសភា ក៏ដូចជាពង្រឹង កិច្ចសហប្រតិបត្តិការ រឹត ចំណងមិត្តភាពរវាង ព្រះរាជាណាកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត ទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី៕